ព័ត៌មានជាតិ
នាវាយក្សដឹកទេសចរជាង ៥០០ នាក់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
នាវាទេសចរណ៍មួយគ្រឿងបានចូលចតប្រកបដោយសុវត្ថិភាពនៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះដោយនាំភ្ញៀវទេសចរ និងកងនាវិកជិត១ពាន់នាក់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
តាមការគ្រោងទុកនាវាដែលធ្វើដំណើរមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុឆ្ពោះទៅប្រទេសវៀតណាមនៅម៉ោង ២០ យប់ថ្ងៃដដែលនេះ។
មន្ត្រីនគរបាលអន្តោប្រវេសច្រកទ្វាកំពង់អន្តរជាតិក្រុងព្រះសីហនុបានប្រាប់ថា បន្ទាប់នាវាចូលចតដោយសុវត្ថិភាព ក្រុមភ្ញៀវទេសចរខ្លះនាំគ្នាដើរ និងភ្ញៀវចំនួនច្រើនបានឡើងជិះរថយន្តក្រុងធ្វើដំណើរទេសចរនៅតាមទីប្រជុំជនមាន ផ្សារលើ តំបន់ទំនប់រលក តាមរមណីយដ្ឋានសំខាន់ៗ និងនៅតាមទីវត្តអារាមក្នុងក្រុងព្រះសីហនុ។
មន្ត្រីដដែលបានប្រាប់ថា នាវានេះ Sea Bourn Encure សញ្ជាតិ Ba HaMas មានបណ្តោង២១០.៥ម៉ែត្រ មានទទឹង២៨ម៉ែត្រ ជំរៅទឹក៦ម៉ែត្រ។
នាវានេះបានធ្វើដំណើរមកពីប្រទេសថៃ នាំភ្ញៀវទេសចរ ៥៦១នាក់ ស្រី២៨៦នាក់ មាន២៦ សញ្ជាតិ និងមានក្រុមនាវិកចំនួន៤២០នាក់ ស្រី៩៩នាក់ មាន៤៧ សញ្ជាតិ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ