ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលរបស់សម្ដេច ហ៊ុន ម៉ាណែត ជាមេដឹកនាំវ័យក្មេង តែសមត្ថភាពចាស់ទុំ
លោក ប៉ែន បូណា បានសម្ដែងការអបអរសាទរដោយមោទនភាពបំផុតចំពោះសមិទ្ធផល៦ខែ នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ លោក បានចាត់ទុក រាជរដ្ឋាភិបាលបន្តវេនគណបក្សប្រជាជនកម្ពុជា ជាមេដឹកនាំវ័យក្មេង តែសមត្ថភាពចាស់ទុំ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងបែបនេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលជាខួបគម្រប់៦ខែគត់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ បើតាមលោក ប៉ែន បូណា ៦ខែនៃអាណត្តិ៥ឆ្នាំរបស់ខ្លួន គឺជារយៈពេលខ្លីណាស់ ដែលត្រូវនិយាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ជាពិសេសសម្រាប់រាជរដ្ឋាភិបាលថ្មីដែលទើបចាប់ផ្តើមដំណើរការដូចជារាជរដ្ឋាភិបាលកម្ពុជានាពេលនេះ។

ប៉ុន្តែ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ពេលវេលាមិនមែនជាកត្តាកំណត់ដាច់ខាតសម្រាប់វាស់វែងពីសមិទ្ធផលឡើយ តែការដាក់ចេញគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ សមត្ថភាពធនធានមនុស្ស និងឆន្ទៈការងារ អាចធ្វើឱ្យសម្រេចលទ្ធផលលើសពីការរំពឹងទុកធៀបនឹងពេលវេលា។ លោក បន្តថា ជាក់ស្តែងភាពស្វាហាប់ សកម្មក្លៀវក្លារបស់រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៦ខែនេះ បានសម្រេចលទ្ធផលហួសពីការស្មាន និងធ្វើឱ្យមហាជនទូទៅចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានផ្តល់ការទុកចិត្តយ៉ាងឆាប់រហ័ស។
បើតាមអ្នកនាំពាក្យរូបនេះ លក្ខណៈពិសេសរបស់រាជរដ្ឋាភិបាលបន្តវេនគណបក្សប្រជាជនកម្ពុជា គឺមេដឹកនាំវ័យក្មេង តែសមត្ថភាពចាស់ទុំ ក្រុមការងារថ្មី តែមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ហើយដើរទៅមុខស្រុះគ្នាតាមការចង្អុលបង្ហាញប្រកប ដោយភាពប្រាកដប្រជារបស់មេដឹកនាំ ផែនការដែលដាក់ចេញត្រូវតែមានលទ្ធផល ប្រើសមត្ថភាពឱ្យអស់សក្តានុពល ដើម្បីចំណេញពេលវេលា។ លោក សង្កត់ធ្ងន់ថា នេះជាហេតុផលដែលរាជរដ្ឋាភិបាលប្រើពេលតិច តែសម្រេចបានការងារច្រើន និងអាចចាត់ទុកជាចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលបន្តវេន។
ទោះយ៉ាងណា ការងារមិនអាចទៅមុខបានលឿនឡើយ ប្រសិនបើមិនមានគ្រឹះដ៏រឹងមាំដែលក្រាលដោយរៀមច្បងជំនាន់មុន និងគំរូដ៏ល្អដែលអ្នកជំនាន់ក្រោយបានរៀនសូត្រ និងដើរតាម។ នេះជាការគូសបញ្ជាក់បន្ដែមរបស់លោក ប៉ែន បូណា។

ជារួម លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា ត្រឹមតែ៦ខែប៉ុណ្ណោះ ភាពមន្ទិលសង្ស័យទៅលើសមត្ថភាពដឹកនាំរបស់ក្រុមអ្នកបន្តវេន បានរសាត់បាត់យ៉ាងឆាប់រហ័ស ហើយទាំងរៀមច្បងក្នុងបក្ស ទាំងប្រជាពលរដ្ឋម្ចាស់ឆ្នោតមានទំនុកចិត្តពេញលេញចំពោះរាជរដ្ឋាភិបាល ដែលនេះជាចំណុចគួរឱ្យសាទរប្រកបដោយមោទនភាព៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ