Connect with us

ព័ត៌មានជាតិ

លោក Frank A. Rose នាយករងប្រចាំការរដ្ឋបាលជាតិសន្តិសុខ​អាវុធនុយក្លេអ៊ែរ​ អាមេរិក ទស្សនកិច្ចនៅកម្ពុជា

បានផុស

នៅ

លោក Frank A.​ Rose នាយករងប្រចាំការនៃរដ្ឋបាលជាតិ​សន្តិសុខអាវុធនុយក្លេអ៊ែរសហរដ្ឋអាមេរិក​(NNSA) កំពុងបំពេញទស្សនកិច្ច​នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាពីភាពជាដៃគូផ្នែកសន្តិសុខនុយ​ក្លេអ៊ែរ ជាមួយមន្រ្តី​នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី ២១ ខែ កុម្ភៈ លោក Rose មានកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ស្តីពីការលើកកម្ពស់សុវត្ថិភាពនុយក្លេអ៊ែរ និងការត្រៀមបង្ការសម្រាប់គ្រាអា​សន្នមានវិទ្យុសកម្ម ជាមួយលោក អ៊ឹង អៀង រដ្ឋលេខាធិការ​ក្រសួងរ៉ែ និងថាមពល និងអនុប្រធានលេខាធិការដ្ឋាន​ គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងជាមួយលោក លី វណ្ណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។

លោកក៏បានជួបដោយឡែកផងដែរ ជាមួយមន្រ្តីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការលើការខិតខំធ្វើមិនឲ្យ​មានការរីកសាយ និងសន្តិសុខនុយក្លេអ៊ែរ។

លោក Rose បានមានប្រសាសន៍ថា៖ «រដ្ឋបាលជាតិ​ ផ្នែកសន្តិសុខអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ ចំពោះកិច្ចសហការជាមួយព្រះរាជាណាចក្រកម្ពុជា លើសុវត្ថិភាពនុយក្លេអ៊ែរ និងការត្រៀម​បង្ការ និងការឆ្លើយតបសម្រាប់គ្រាអាសន្នមានវិទ្យុសកម្ម ហើយយើងផ្តល់តម្លៃដល់កិច្ចសហការជាដៃគូរបស់យើង ក្នុងការតាមដានលើការជួញដូរខុសច្បាប់ ទាក់ទងនឹងសារធាតុនុយក្លេអ៊ែរ»។

ក្នុងពេលស្នាក់​នៅព្រះរាជាណាចក្រកម្ពុជា លោក Rose ត្រូវជួប ជាមួយមន្រ្តីកំពង់ផែ និងគយ ហើយប្រាស្រ័យជាមួយនិស្សិតសាកលវិទ្យាល័យ ស្តីពីសន្តិសុខតាមអ៉ីនធឺណិត មុនពេលបន្តដំណើររបស់លោកទៅប្រទេស​វៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម