Connect with us

ព័ត៌មានជាតិ

ប្រធានសមាគម ៖ មគ្គទេសក៍ទេសចរណ៍​ខេត្តសៀមរាប មានកំណើនការងារ ៨០-៩០%

បានផុស

នៅ

គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤នេះ អ្នកបម្រើការងារជាមគ្គទេសក៍ទេសចរណ៍នៅខេត្តសៀមរាប មានសន្ទុះការងារធ្វើល្អប្រសើរ ដោយក្នុងនោះគិតជាមធ្យមប្រមាណ ៨០% ទៅ ៩០% នៃការងារប្រចាំខែ។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ ធី ប្រធានសមាគមមគ្គទេសក៍ទេសណ៍អង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ ធី បានឱ្យដឹងថា ក្រុមមគ្គទេសក៍ទេសចរណ៍នៅខេត្តសៀមរាប មានភាពមមាញឹក ដោយមានការងារធ្វើច្រើនពី ១៧ថ្ងៃ ទៅ ២០ សម្រាប់ម្នាក់ក្នុងមួយខែ។ កំណើនការងារសម្រាប់មគ្គទេសក៍ទេសចរណ៍នេះ ឆ្លុះបញ្ចាំងពីការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិ​ត្រឡប់ចូលកម្សាន្តនៅរមណីយដ្ឋានខេត្តសៀមរាប។

បើតាមលោក ខៀវ ធី មើលឃើញថា កំណើនទេសចរនៅដើមឆ្នាំ ២០២៤ចូលទៅលេងកម្សាន្តនៅខេត្តសៀមរាប បានកើនឡើងដោយសារស្ថិតនៅក្នុងរដូវ High Season ពីខែ តុលា ដល់ខែ មីនា។ លោកបន្តថា ភ្ញៀវទេសចរអន្តរជាតិភាគច្រើនមកពីតំបន់បច្ចឹមប្រទេស ដូចជា អ៊ឺរ៉ុប និងអាមេរិកជាដើម​ ដោយជាមធ្យមពួកគេស្នាក់នៅចំនួនបីយប់បីថ្ងៃ។

ប្រធានសមាគម បានឱ្យដឹងទៀតថា បច្ចុប្បន្ននៅខេត្តសៀមរាប មានមគ្គទេសក៍ទេសចរណ៍ចំនួនជាង ៥ពាន់នាក់ ក្នុងនោះស្រ្តីមានជាង ៣០ភាគរយ កំពុង​កម្រើការ​ងារក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

លោកបន្ថែមថា ធនធានដែលកំពុងបម្រើការងារជាមគ្គទេសក៍ទេសចរណ៍ មានចំណេះជំនាញត្រឹមត្រូវទាំងការធ្វើបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុនទីភ្នាក់​ងារទេសចរណ៍ បុគ្គលិកនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ពោលគឺមានភាពរួសរាយរាក់ទាក់ ទន់ភ្លន់ និងម៉ឺងម៉ាត់ជាមួយការងារ។ ចំពោះចំណេះដឹងទូទៅ មានការប្រើប្រាស់ភាសាបារាំង អង់គ្លេស និងភាសាដទៃទៀតបានល្អ ដោយមាន​ការសិក្សាស្រាវជ្រាវ ដើម្បីបន្ថែមចំណេះ​វិជ្ជាក្នុងការផ្សព្វផ្សាយ​ជូនដល់​ភ្ញៀវ​ទេសចរទាំងជាតិ និងអន្តរជាតិ នូវអ្វីដែលមាននៅកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប។

សូមបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ដែលក្នុងនោះរួមមាន តំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍បែបធម្មជាតិ និងតំបន់ទេសចរណ៍បែបកែច្នៃ។ ជារៀងរាល់​ថ្ងៃសម្រាក ឬថ្ងៃបុណ្យទានផ្សេងៗ អ្នកទេសចរជាតិ និងអន្តរជាតិមួយចំនួន ចាត់ទុក​សៀមរាប ជាជម្រើសទីមួយ​នៅក្នុងការធ្វើដំណើរកម្សាន្ត។ សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី ប្រាសាទ​បាយ័ន ប្រាសាទព្រះខ័ន ប្រាសាទបេងមាលា និងតំបន់បែបធម្មជាតិ ប្រវត្តិសាស្តជាច្រើនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម