ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី១៧ខែកុម្ភៈនេះ មានអ្នកមកទទួលវ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យអង្គឌួងជិត៥០០នាក់
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានអ្នកមកទទួលវ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យព្រះអង្គឌួងចំនួន៤៧៥នាក់ ក្នុងនោះអ្នកចាក់វ៉ាក់សាំងរួចចំនួន៤១៧នាក់និងអ្នកមិនបានចាក់ចំនួន៥៨នាក់។

លោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងថាក្នុងចំណោម៤៧៥នាក់នោះនៅថ្ងៃទី១០កុម្ភៈ មានចំនួន៨៤នាក់ដោយមានអ្នកបានចាក់រួចចំនួន៦៨នាក់និងអ្នកមិនបានចាក់ចំនួន១៦នាក់។ថ្ងៃទី១១ខែកម្ភៈមានអ្នកដែលមកទទួលចាក់វ៉ាក់សាំងចំនួន៧២នាក់ ក្នុងនោះអ្នកដែលចាក់វ៉ាក់សាំងរួចចំនួន៦៨នាក់និងអ្នកដែលមិនបានចាក់ចំនួន៧នាក់។
ថ្ងៃទី១២កុម្ភៈមានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ចំនួន១០២នាក់ ក្នុងនោះអ្នកដែលទទួលបានការចាក់វ៉ាក់សាំងចំនួន៩០នាក់និងអ្នកមិនបានចាក់ចំនួន១២នាក់។
លោកសាស្ត្រាចារ្យបានបន្តថា ថ្ងៃទី១៥កុម្ភៈមានអ្នកមកទទួលវ៉ាក់សាំងកូវីដ១៩ចំនួន១០៨នាក់ស្រី៣៧នាក់។ អ្នកចាក់រួចចំនួន៩៤នាក់ស្រី២៦នាក់និងអ្នកដែលមិនបានចាក់ដោយសារបញ្ហាសុខភាពចំនួន១៤នាក់ស្រី១១នាក់។ ថ្ងៃទី១៦កុម្ភៈមានអ្នកមកទទួលវ៉ាក់សាំងចំនួន៧២នាក់ស្រី២៣នាក់ក្នុងនោះមានអ្នកចាក់រួចចំនួន៦៦នាក់ស្រី២០នាក់និងអ្នកមិនអាចចាក់បានដោយសារបញ្ហាសុខភាពចំនួន៦នាក់ស្រី៣នាក់។
លោកសាស្ត្រាចារ្យបានបន្តទៀតថា ដោយឡែកសម្រាប់ថ្ងៃទី១៧កុម្ភៈនេះមានអ្នកមកទទួលវ៉ាក់សាំងចំនួន៥៣នាក់ស្រី១៥នាក់ក្នុងនោះអ្នកបានចាក់រួចចំនួន៥០នាក់ស្រី១៤នាក់និងអ្នកមិនបានចាក់ចំនួន៣នាក់ស្រីម្នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា សម្រាប់បុគ្គលិក-មន្ត្រីរាជការនៃក្រសួងសុខាភិបាលទាំងអស់ក្រុមគ្រូពេទ្យនៅតាមន្ទីរពេទ្យព្រះកុសមៈមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកនិងមជ្ឈជាតិកំចាត់រោគរបេងនិងហង់សិនទាំងអស់ត្រូវចែកពេលគ្នាទៅចាក់វ៉ាក់សាំងកុំឲ្យរាំងស្ទះដល់ដំណើរការមន្ទីរពេទ្យមន្ទីរពេទ្យកុមារជាតិដោយទំនាក់ទំនងលោកសាស្ត្រាចារ្យ ញឹម អង្គារបុស្ស ០១១ ៨១១ ១៣២។

ចំពោះ មន្ទីរពេទ្យកាល់ម៉ែតទាក់ទងជាមួយលោកសាស្ត្រាចារ្យ គង់ សន្យា០១២៩៦៥ ៩៥៤ សម្រាប់សមាជិកព្រឹទ្ធសភា និងរដ្ឋសភានិងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ។ ចំណែកមន្ទីរពេទ្យព្រះអង្គឌួងទំនាក់ទំនងជាមួយលោកសាស្ត្រាចារ្យ លូ លីឃាង០៧៦ ៨៨៣ ៧៨៧៨ សម្រាប់បុគ្គលិក-មន្ត្រីរាជការព្រឹទ្ធសភារដ្ឋសភានិងទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់។រីឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាក់ទងលោក សាស្ត្រាចារ្យ ង ម៉េង ០៧៨ ៩៩៧៩៧៨សម្រាប់កងកម្លាំងនគរបាលជាតិនៅក្រសួងមហាផ្ទៃនិងនៅរាជធានីភ្នំពេញទាំងអស់ ព្រមទាំងបុគ្គលិក-មន្ត្រីរាជការនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាទាំងអស់៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង