ព័ត៌មានជាតិ
ស្ថានឯកអគ្គរាជទូតកម្ពុជានៅវៀតណាម ប្រាប់ប្រជាពលរដ្ឋខ្មែរឲ្យប្រុងប្រយ័ត្ន ចំពោះកាំរស្មីវិទ្យុសកម្មយូវី
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋសង្គមនិយមនៅវៀតណាម នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រាប់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅខេត្តThua Thien Hue និងទីក្រុងដាណាង របស់វៀតណាម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកាំរស្មីវិទ្យុសកម្មយូវី ដែលកើតមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃសុក្រចុងសប្តាហ៍ ដែលកាំរស្មីនេះ នឹងកើនឡើងរហូតដល់កម្រិតហានិភ័យ។
ដោយយោងតាមកាសែត Vietnam News ដែលចេញផ្សាយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម បានជូនដំណឹងដល់ និស្សិត សិក្ខាកាម យោធា នគរបាល និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូងមួយចំនួនជ្រាបថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃសុក្រចុងសប្តាហ៍ សន្ទស្សន៍កាំរស្មី វិទ្យុសកម្មយូវី នឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺពី ១០ឡើងទៅ នៅទីក្រុងហូជីមិញ ទីក្រុងញ៉ាត្រាង ទីក្រុង Can Tho និងទីក្រុង Ca Mau ។ នៅខេត្តThua Thien Hue និងទីក្រុងដាណាង សន្ទស្សន៍នេះ នឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺ៨។ កាំរស្មីវិទ្យុសកម្មយូវីខ្លាំង កើតមានភាគច្រើនមាននៅចន្លោះ ម៉ោង១១ ព្រឹក ដល់១រសៀល។

បើតាមឯកអគ្គរាជទូតកម្ពុជា សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី ពី៨ ទៅ១០ មានន័យថា ជាកំរិតកាំរស្មីយូវីខ្លាំង អាចឆ្លងកាត់ពពក វ៉ែនតា និងធ្វើឲ្យរលាក ក្នុងរយៈពេល២៥នាទី។ សន្ទស្សន៍ចាប់ពី១១ ឡើងទៅ ជាកាំរិតកាំរស្មីយូវីខ្លាំងណាស់ អាចបង្កឱ្យខូចខាតស្បែក និងភ្នែក ក្នុងរយៈពេល១៥ នាទី បើប៉ះពាល់ផ្ទាល់នឹងពន្លឺព្រះអាទិត្យ។ ដូច្នេះនិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋកម្ពុជា កំពុងមានវត្តមាននៅ ប្រទេសវៀតណាម ពិសេសនៅតាមខេត្ត និងក្រុងដូចមានរាយឈ្មោះខាងលើ ត្រូវមានការប្រុងប្រយ័ត្ន ការពារ ដោយត្រូវស្លៀកសម្លៀកបំពាក់ការពារកំដៅ, បាំងមុខ, ក, ត្រចៀក និងពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ លាបឡេការពារស្បែក នៅពេលចេញក្រៅ ទោះបីពេលមានពពក និងត្រូវទទួលទានទឹកឲ្យបានច្រើន និងមានវីតាមីន C បំប៉នបន្ថែមឲ្យគ្រប់គ្រាន់ និងមេត្តាបន្តយកចិត្តទុកដាក់ការពារសុខភាពឲ្យបាន ហ្មត់ចត់ជៀសវាងការឆ្លង Covd-19។
ជាមួយ នឹងការលើកឡើងខាងលើនេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ក៏បានបញ្ជាក់ដែរថា ក្នុងករណីបន្ទាន់ ត្រូវទំនាក់ទំនងផ្នែកកុងស៊ុល +៨៤ ៩៦ ៥៧៥៦៥៧២៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ