Connect with us

ព័ត៌មានជាតិ

ថ្ងៃទី​២០-២១ ខែកុម្ភៈ​ខាងមុខ ក្រុមការងារ​វ៉ាក់សាំង​ក្រសួងការពារជាតិ នឹង​ទៅ​ចាក់​ជូន​ថ្នាក់ដឹកនាំ​កងទ័ព​នៅ​ខេត្តកោះកុង

បានផុស

នៅ

នៅ​ចុង​ស​ប្តា​ហ៍​នេះ ក្រុមការងារ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ក្រសួងការពារជាតិ នឹង​បន្ត​ចាក់​វ៉ាក់សាំង​ជូន​មន្ត្រី​យោធា​ជាន់ខ្ពស់ ថ្នាក់ដឹកនាំ នាយទាហាន និង​ពលទាហាន នៅក្នុង​កងយោធពល​ខេមរភូមិន្ទ ដែល​កំពុង​ឈរជើង​បំពេញភារកិច្ច​នៅ​ខេត្តកោះកុង ហើយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នឹង​ចុះ​ទៅ​ពិនិត្យ​សកម្មភាព​នោះ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនី​យ៍ អ៊ុន សុវណ្ណ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នៅ​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា ថ្ងៃទី​២០ និង​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខនេះ ក្រុមការងារ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ របស់​ក្រសួងការពារជាតិ នឹង​បន្ត​ចាក់​វ៉ាក់សាំង​ជូន​ថ្នាក់ដឹកនាំ នាយទាហាន និង​ពលទាហាន នៅក្នុង​កងយោធពល​ខេមរភូមិន្ទ ដែល​កំពុង​ឈរជើង​បំពេញភារកិច្ច នៅ​ខេត្តកោះកុង ហើយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នឹង​ចុះ​ពិនិត្យមើល​សកម្មភាព​ចាក់​វ៉ាក់សាំង​នោះ​។

សូម​បញ្ជាក់​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន​៦០​ម៉ឺន​ដូ​ស ដែល​ជា​ជំនួយ​របស់​ចិន បាន​មក​កម្ពុជា តាម​ជើងយន្តហោះ​យោធា Y-20 កាលពី​វេលា​ម៉ោង​ម៉ោង​ប្រមាណ​ជាង​៤ រសៀល​ថ្ងៃទី​៧ ខែកុម្ភៈ ហើយ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទទួល​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ទុក​ជំនួយ​វ៉ាក់សាំង​របស់​ចិន​នេះ​ថា ជា​សក្ខីភាព​ថ្មី​ដ៏​សំខាន់​មួយទៀត ដែល​ឆ្លុះបញ្ចាំង​ពី​ចំណងមិត្តភាព​ដែកថែប និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​រវាង​ប្រទេស និង​ប្រជាជន​ទាំង​២ (​កម្ពុជា​-​ចិន​) នៅក្នុង​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ការកសាង​សហគមន៍​វាសនា​រួមគ្នា ហើយ​ថា ការទទួល​បាន​វ៉ាក់សាំង​ពី​ប្រទេស​ចិន ដោយសារតែ​យើង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ បើ​គ្មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ទេ យើង​នឹង​ពុំ​ទទួលបាន​វ៉ាក់សាំង សម្រាប់​ប្រជាជន​យើង​នៅថ្ងៃនេះ​ទេ​។

នៅ​ថ្ងៃទី​១០ ខែកុម្ភៈ កម្ពុជា​បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង SARS Cov-2 “Sinopharm” ដែលជា​ជំនួយ​របស់​ចិន ជូន​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន មួយចំនួន ដែល​ត្រូវបាន​ចាត់ទុកថា ជា​អ្នកមាន​ហានិភ័យ​ខ្ពស់ ហើយ​កម្មវិធី​ចាក់​វ៉ាក់សាំង​នេះ ត្រូវបាន​ចែកជា​៤ ទីតាំង​ផ្សេងគ្នា រួមមាន​៖ ទី​១, នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ទី​២, មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ទី​៣, មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​ទី​៤, មន្ទីរពេទ្យ​កុមារ​ជាតិ​។ ចំណែក​ថ្នាក់ដឹកនាំ​ស្ថាប័ន​ចំណុះ​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​កេតុមាលា ហើយ​ការអនុវត្ត​ការចាក់​វ៉ាក់សាំង​នេះ ធ្វើឡើង​តាម​គោល​ការស្ម័គ្រចិត្ត​។

​បើតាម​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ចាប់ពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​១៦ ខែកុម្ភៈ មាន​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​ចំនួន​២៦១១​នាក់ (​ស្រី​៨៥៥​នាក់​) និង​មាន​អ្នក​ដែល​ត្រូវ​គ្រូពេទ្យ​មិន​អនុញ្ញាត​ចំនួន​៦០៨ នាក់ (​ស្រី​៣៣៣ នាក់​)៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម