ព័ត៌មានជាតិ
អាជ្ញាធរ ឱ្យពលរដ្ឋឈប់រំលោភយកដីព្រៃ តាមមេក្លោងញុះញង់ និងចាកចេញពីដីស្ថានីយស្ដារព្រៃឈើជាបន្ទាន់
តាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តរតនៈគិរី បានស្នើឱ្យប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ជាពិសេស អ្នកកំពុងទន្ទ្រាន និងអ្នកប៉ុនប៉ងទន្ទ្រាន ត្រូវតែបញ្ឈប់ការជឿលើមេក្លោង មេខ្យល់ ដែលអូសទាញ ញុះញង់ឲ្យចូលកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋខុសច្បាប់ និងត្រូវតែចាកចេញជាបន្ទាន់ពីទីតាំងដីស្ថានីយស្តារព្រៃឈើឡើងវិញ។ ក្នុងករណីល្មើសការជូនដំណឹងនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់បំផុតតាមច្បាប់ដែលមានជាធរមាន។

រដ្ឋបាលខេត្តបានចេញមកស្នើសុំទៅកាន់ប្រជាពលរដ្ឋបែបនេះ គឺបន្ទាប់ពីរដ្ឋបាលខេត្តសង្កេតឃើញថា មានពលរដ្ឋ បានជឿលើមេក្លោង មេខ្យល់ ដែលញុះញង់ឱ្យទន្រានដី និងមានអ្នកប៉ុនប៉ងទន្រានដីព្រៃដោយខុសច្បាប់លើដីស្ថានីយស្ដារព្រៃឈើឡើងវិញដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ទីតាំងដីស្ថានីយស្តារព្រៃឈើឡើងវិញ ដែលស្ថិតនៅស្រុកកូនមុំ ខេត្តរតនគិរីនេះ ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប៉ុន្តែកន្លងមកគេសង្កេត ឃើញថាមានសកម្មភាពរំលោភទន្ទ្រានកាន់កាប់ដីនេះដោយខុសច្បាប់។
នៅមុនការចេញសេចក្ដីជូនដំណឹងនាពេលនេះ ពោលគឺកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អភិបាលរងខេត្តរតនៈគិរី លោក ខ័ណ្ឌ ចំណន បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចម្រុះស្ថាប័នចុះពិនិត្យជាក់ស្ដែងអំពីស្ថានភាពកាប់បំផ្លាញទន្រ្ទានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិឯកជន នៅទីតាំងចំនួន ៤ ស្ថិតក្នុងភូមិកាំបាក់ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។
ជាលទ្ធផល សមត្ថកិច្ចជំនាញបានរកឃើញថា ទីតាំងទី១ ត្រង់ចំណុចទំពាំងកំភេន និយាមកាលេខ០៦៨៣២១០-១៥១៦៧៦៩ ទីតាំងទី២ ត្រង់ចំណុចជើងភ្នុំគ្រែខាងត្បូងនិយាមកាលេខ០៦៨២៨១៩-១៥១៧២៧៤ ទីតាំងទី៣ ត្រង់ចំណុចខ្នងភ្នុំគ្រែនិយាមកាលេខ០៦៨២៤៣៦-១៥១៩១៤៣ និងទីតាំងទី៤ ស្ថិតនៅជើងភ្នុំគ្រែខាងជើងនិយាមកាលេខ០៦៨២៣៣៩-១៥២០១៧៩ ត្រូវបានកាប់ទន្ទ្រានភាគច្រើនជាដីកាប់ទន្រានរានចាស់ និងថ្មី ប៉ុន្តែបច្ចុប្បន្នដីខ្លះ ត្រូវបានប្រជាពលរដ្ឋដាំដំឡូងមី ដីខ្លះទៀតដាំកៅស៊ូ ស្វាយចន្ទី ហើយត្រង់ទីតាំងទី៤ គឺមានពលរដ្ឋកសាងសាលាបុណ្យ ដោយមិនទាន់ប្រក់ដំបូល ថែមមានព្រះសង្ឃគង់នៅទីនោះ៕
អត្ថបទ៖ វុទ្ធឦសាន




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ