ព័ត៌មានជាតិ
មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០២៣ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ក្រោយបញ្ចប់ការបណ្តុះបណ្តាលលើកិច្ចការរដ្ឋបាល
នៅល្ងាចថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ លោក អ៊ុន ទឹម អនុរដ្ឋលេខាធិការក្រសួងតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីរាជការលើកិច្ចការរដ្ឋបាលសម្រាប់មន្ត្រីថ្មីក្របខ័ណ្ឌឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌នៃទីស្តីការក្រសួង។

ក្នុងឱកាសនោះលោកបានថ្លែងថា រយៈពេល ៣ថ្ងៃនៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ពិតជាបានខិតខំប្រឹងប្រែងទទួលយកនូវចំណេះដឹងថ្មីៗ ល្អៗ ពីគ្រូឧទ្ទេសដែលមានចំណេះដឹង ជំនាញ និងបទពិសោធច្បាស់លាស់លើមុខវិជ្ជាមួយចំនួន ដែលទាក់ទងនឹងការងាររដ្ឋបាល ដែលមុខវិជ្ជាទាំងអស់នេះ ពិតជាមានសារៈសំខាន់ក្នុងកិច្ចការងារប្រចាំថ្ងៃ សំដៅពង្រឹងនូវគុណភាព ប្រសិទ្ធភាព នៃកិច្ចការរដ្ឋបាលក្នុងវិស័យវប្បធម៌របស់យើងឲ្យកាន់តែមានភាពល្អប្រសើរ ស្របតាមរបត់និងស្ថានភាពសង្គមកម្ពុជានាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ សាលាបានកំណត់ជ្រើសយកមន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០២៣ សរុបចំនួន ៦០រូប ក្នុងនោះសិក្ខាកាមជាស្ត្រីមានចំនួន ២៨រូប មកពីអាជ្ញាធរជាតិសំបូរព្រៃគុក សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គណៈកម្មការបេតិកភណ្ឌពិភពលោក សាលាមធ្យមវិចិត្រសិល្បៈ បណ្តានាយកដ្ឋាន និងមន្ទីរវប្បធម៌រាជធានី-ខេត្ត។

គោលបំណងនៃវគ្គបណ្តុះបណ្តាលខាងលើ គឺដើម្បីចែករំលែកបទពិសោធនិងផ្តល់ចំណេះដឹងជាមូលដ្ឋានលើការងាររដ្ឋបាលសម្រាប់មន្ត្រីរាជការក្របខ័ណ្ឌថ្មី ដើម្បីយកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួនឲ្យដំណើរការ ការងារទទួលបានប្រសិទ្ធភាព និងដើម្បីជាគុណប្រយោជន៍ក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈ ការរំពឹងទុកថា សិក្ខាកាមនឹងទទួលបានចំណេះដឹង៖

១. កិច្ចការរដ្ឋបាលគឺជាកិច្ចការដ៏សំខាន់ក្នុងដំណើរការនៅតាមអង្គភាពនីមួយៗ
២.ដើម្បីធ្វើឱ្យការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពនិងគុណភាពខ្ពស់
៣.មានការផ្លាស់ប្តូរផ្នត់គំនិតនៅក្នុងកន្លែងការងារនិងឥរិយាបថពីមនុស្សសាមញ្ញមកជាមន្ត្រីរាជការ
៤.និងជាអ្នកបម្រើការជូនរាជការ បម្រើផលប្រយោជន៍ជាតិ ប្រជាពលរដ្ឋដោយស្មោះត្រង់ មានឆន្ទៈនិងគោរពវិជ្ជាជីវៈរបស់ខ្លួន៕


















-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ