Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ រំលឹក​យុវជន​មកពី​គ្រួសារ​ក្រីក្រ​ថា សម្តេច​តេ​ជោ និង​សម្តេច​ធិបតី ជា​អ្នក​ផ្តល់ឱកាស​ឱ្យមាន​ជំនាញ​ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ផ្តាំ​និង​រម្លឹក​ទៅកាន់​យុវជន​ដែល​កំពុង​សិក្សា​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ថា សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្ត្រី និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​អ្នកផ្តល់​ឱកាស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ​ឱ្យមាន​ជំនាញ​បច្ចេកទេស​ដើម្បី​មានការ​ងារ​ធ្វើ និង​មាន​មុខរបរ​យ៉ាង​ឆាប់រហ័ស​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី បាន​ថ្លែង​រម្លឹក​នូវ​ខ្លឹមសារ​ដ៏​មាន​អត្ថន័យ​ដូចនេះ នៅក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​សិស្ស​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​រង​ហានិភ័យ ប្រមាណ​ជាង​១០០០​នាក់​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​តេ​ជោ​សែន​ក្នុង​ខេត្តកណ្តាល។

លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​អ​តី​តនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មគ្គុទេសក៍​ក្នុងការ​ផ្តើម​គំនិត​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​នេះ ហើយ​សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី គឺ​ឥស្សរជន​ដែល​បាន​អនុវត្ត​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារសំខាន់​នេះ​ឱ្យមាន​ភាពបត់បែន និង​រស់​រវើក​ដែល​ធ្វើឱ្យ​យុវជន​មកពី​គ្រួសារ​ក្រីក្រ រួមទាំង​ពលរដ្ឋ​ទូទៅ​បាន​ចូលរៀន​វគ្គ​ជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃ និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ក្រុមគ្រួសារ​ក្រីក្រ ដែល​នេះ គឺជា​ឱកាស​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​ជំនាញ​ជាក់លាក់ និង​ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ​ឱ្យមាន​ភាព​ធូរធារ​។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា បើ​គ្មាន​សម្តេច​ទាំងពីរ​នោះទេ ក៏​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ពលរដ្ឋ​ទូទៅ​គ្មាន​ឱកាស​សិក្សា​ជំនាញ​វិជ្ជាជីវៈ​នៅពេល​នេះដែរ​។

​ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​ពី​ភាពបត់បែន​និង​ទន់ភ្លន់​នៃ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​សម្តេច​ធិបតី បាន​ណែនាំ និង​គិតគូរ​ដើម្បី​សម្រួល​ដល់​ការសិក្សា​របស់​សិក្ខាកាម​ដែលមាន​ភាពបត់បែន​ដែល​អាច​សិក្សា​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ការសិក្សា​វេន​យប់ និង​ការសិក្សា​ថ្ងៃ​សៅរ៍​-​ថ្ងៃអាទិត្យ​ដែល​ផ្តល់​ភាពងាយស្រួល​និង​ជម្រើស​ជាច្រើន​ដល់​សិក្ខាកាម​អាច​ជ្រើសរើស​ទៅតាម​បំណង​។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បាន​ផ្តាំផ្ញើ​ទៅកាន់​សិក្ខាកាម​ទាំងអស់​ឱ្យ​ប្រកាន់​នូវ​បាវចនា​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត គឺ​រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ដើម្បី​មានការ​ងារ​ធ្វើ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ប្រកាសផ្តល់ទីជ្រកកោនដល់ជនរងគ្រោះដោយភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា តែមានលក្ខខណ្ឌ

សន្តិសុខសង្គម២២ ម៉ោង មុន

ឃាត់ខ្លួនក្រុមកាប់ប្លន់ពីរក្រុម ដែលធ្វើសកម្មភាពក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ

Sokha Hotels

ព័ត៌មានពេញនិយម