ព័ត៌មានជាតិ
ភ្លៀងកក់ខែ បង្កជាខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ២៦ខ្នង នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង
លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន២៦ ខ្នង លើ៣ភូមិ ក្នុងស្រុករុក្ខគិរី ត្រូវបានខ្យល់កន្ត្រាក់វាយបំផ្លាញយ៉ាងដំណំ ក្រោយពីមានភ្លៀងកក់ខែមួយមេរួចមក។

តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ មានភ្លៀងធ្លាក់មួយមេ ហើយក៏មានខ្យល់កន្ត្រាក់បោកបក់កាត់ចំពីលើភូមិចំនួន៣ គឺភូមិ បាសាក់ ភូមិកែវមុន្នី និងភូមិបុស្សដូង ដែលបណ្តាលអោយខូចខាតផ្ទះពលរដ្ឋអស់ចំនួន សរុប ២៦ខ្នងផ្ទះ ក្នុងនោះ រលំទាំងស្រុង ៣ខ្នងផ្ទះ និងខូចខាតសង្ក័សីសរុប២៩១សន្លឹក និងក្បឿងសរុប ២១១សន្លឹក ។
សម្រាប់ភូមិបាសាក់ ខ្យល់កន្ទ្រាក់បានប៉ះពាល់ ២៤ខ្នងផ្ទះ ក្នុងនោះរលំទាំងស្រុង០៣ខ្នងផ្ទះ ក៏មានដែរ សាលាបឋមសិក្សាចក្រី របើកក្បឿង ១៦១សន្លឹក។ ចំំពោះភូមិកែវមុន្នី ខ្យល់កន្ត្រាក់បង្កឱ្យរបើកដំបូល ០១ខ្នងផ្ទះ និងនៅ ភូមិបុស្សដូងខ្យល់បានបង្កឱ្យរបើកសង្ក័សី ០២ខ្នងផ្ទះ។
តាមរបាយការណ៍ដដែល ហេតុការណ៍គ្រោះធម្មជាតិនេះ មិនបានបង្កជាផលប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ៕
អត្ថបទ : សោ និយមរ័ត្ន



-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៥ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា