ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលស្នើម្ចាស់ជំនួយបន្តជួយគាំទ្រមន្ទីរពេទ្យកុមារអង្គរដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើដល់ម្ចាស់ជំនួយក៏ដូចជាសប្បុរសជននានាបន្តជួយ
គាំទ្រដល់មន្ទីរពេទ្យកុមារអង្គរជាបន្តបន្ទាប់ទៀត ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាសំដៅឱ្យឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧។
ការស្នើសុំនេះបានធ្វើឡើងកាលពីថ្ងៃទី២២កុម្ភៈក្នុងជំនួបពិភាក្សាការងារជាមួយលោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មាធិការនាយករបស់មន្ទីរពេទ្យកុមារអង្គរនៅទីស្តីការក្រសួង ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់មន្ទីរពេទ្យកុមារអង្គរ ជាពិសេសលោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរដែលតែងតែសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាលចូលរួមចំណែកក្នុងការផ្តល់ការពិនិត្យ ថែទាំ និងព្យាបាលកុមារកម្ពុជាជាពិសេសផ្តល់ការពិនិត្យ ថែទាំ និងព្យាបាលប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព និងសមធម៌ជាពិសេសជូនកុមារក្រីក្រកម្ពុជាដោយឥតគិតថ្លៃនិងបានផ្តល់ជាអនុសាសន៍គន្លឹះដល់គណៈកម្មាធិការនាយករបស់មន្ទីរពេទ្យក្នុងការដឹកនាំមន្ទីរពេទ្យដើមី្បធ្វើយ៉ាងណាឱ្យការដឹកនាំមន្ទីរពេទ្យមាននិរន្តរភាព និងកាន់តែមានការរីកចម្រើនបន្ថែមទៀត។
លោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរបានលើកឡើងថាបេសកកម្មរបស់មន្ទីរពេទ្យមានបួនធំៗគឺរួមមាន១-
ផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ ២- ផ្តល់ការបណ្តុះបណ្តាល និងកម្មសិក្សាដល់និសិត្យ ៣-
ផ្តល់ការអប់រំសុខភាពជូនប្រជាជននៅតាមសហគមន៍ និង៤- ជួយរៀបចំ និងបណ្តុះបណ្តាលផ្នែកថែទាំទារកទើបកើតដោយមានបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ។
លោកបានបន្តថា ចាប់តាំងពីបើកដំណើរការរហូតដល់ពេលបច្ចុប្បន្ននេះមន្ទីរពេទ្យបានផ្ដល់ការព្យាបាលសរុបប្រមាណ ២,៧ លានករណី។ កុមារប្រមាណ១០ម៉ឺន ទៅ ១៥ម៉ឺន ករណីក្នុងមួយឆ្នាំៗបានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ
សេវាព្យាបាលទាំងនោះរួមមានជំងឺទូទៅ និងទារកឈឺធ្ងន់ សេវាសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់កុមារ សេវាចក្ខុរោគ សេវាពិនិត្យសុខភាពមាត់ធ្មេញ កម្មវិធីអាហាររូបត្ថម្ភ និងការអប់រំសុខភាពបឋម មន្ទីរពិសោធន៍វេជ្ជសាស្ដ្រ និងផ្នែកមីក្រុបសាស្ដ្រ និងការព្យាបាលជំងឺមហារីកបាតភ្នែក មហារីកឈាមជាដើម៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ