ព័ត៌មានជាតិ
ក្រសួងអប់រំ បង្ហាញវិធីការពារសុខភាពដល់គ្រូ និងសិស្ស អំឡុងអាកាសធាតុក្តៅខ្លាំង
ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញវិធីការពារសុខភាពដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស អំឡុងពេលអាកាសធាតុក្តៅខ្លាំង ខណៈឆ្នាំនេះ ត្រូវបានព្យាករថា អាកាសធាតុ នឹងមានកម្តៅចាប់ពី ៣៨ ដល់ ៤១ អង្សាសេ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៣ កុម្ភៈនេះថា «ដើម្បីថែរក្សាសុខភាព និងការបង្ការជំងឺនានា ក្នុងរដូវក្តៅនេះ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមអំពាវនាវឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទទួលទានទឹកដាំពុះ ទឹកចម្រោះ ឬ ទឹកស្អាត ឱ្យបានញឹកញាប់ជាងមុន និងកុំរង់ចាំដល់ពេលស្រេកទឹក»។

លោកស្រី បានបន្តថា ជាមួយគ្នានេះ ត្រូវតាមដានព័ត៌មានអំពីអាកាសធាតុ ដើម្បីរៀបចំសកម្មភាពត្រឹមត្រូវ។ ចៀសវាងធ្វើលំហាត់ប្រាណនៅក្រោមកម្ដៅថ្ងៃខ្លាំង។ ត្រូវពាក់មួកការពារ ឬ ប្រើប្រាស់ឆ័ត្រ ក្នុងអំឡុងពេលធ្វើដំណើរ។ បើកទ្វារ បង្អួច នៃបន្ទប់រៀន ឱ្យបានស្រឡះល្អ និងបន្តដាំ និងថែរក្សាដើមឈើដែលមានស្រាប់ក្នុងបរិវេណគ្រឹះស្ថាន ដើម្បីយកម្លប់ និងកាត់បន្ថយកំដៅ។

គួរបញ្ជាក់ថា យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ ២០២៤ នេះ អាកាសធាតុនៅប្រទេសកម្ពុជា នឹងមានកម្ដៅចាប់ពី ៣៨ ដល់ ៤១ អង្សាសេ។

អាកាសធាតុក្តៅខ្លាំងនេះ អាចធ្វើឱ្យសិស្សានុសិស្សនៅគ្រឹះស្ថានសិក្សាមួយចំនួន តាមបណ្តាខេត្ត បានពុលអាហារ មានអាការទន់ដៃទន់ជើង និងថប់អារម្មណ៍ ករណីខ្លះឈានទៅដល់ការដួលសន្លប់ ជាពិសេសសិស្សស្រី។

ករណីនេះបើតាមមន្ត្រីជំនាញសុខាភិបាល បានរកឃើញថា បណ្តាលមកពីការបរិភោគអាហារមិនមានសុវត្ថិភាព និងសុខុមាលភាព កង្វះអាហារូបត្ថម្ភ ការសម្រាកមិនគ្រប់គ្រាន់ ការទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើនពេក ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងកង្វះអនាម័យជាដើម…៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ