Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ រៀបចំសិក្ខាសាលា ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ

បានផុស

នៅ

នាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលា ស្ដីពី “ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា (EFMS) លើមុខងារគ្រប់គ្រងបេសកកម្មក្នុង និងក្រៅប្រទេស” ក្រោមអធិបតីភាព លោក ទេព ភិយ្យោរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីសំណាក់រជ្ជទេយ្យករបុរេប្រទាន/រង និងមន្ត្រីទទួលបន្ទុកបេសកកម្មក្នុង និងក្រៅប្រទេស នៃអង្គភាពថ្នាក់រដ្ឋបាលកណ្ដាល ប្រមាណ ៥០នាក់។ សិក្ខាសាលានេះ រៀបចំនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធ EFMS គឺជាប្រព័ន្ធសម្រាប់ធ្វើស្វ័យប្រវត្តិកម្មនូវដំណើរការការងារការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយគ្របដណ្ដប់ទាំងការរៀបចំថវិកា ការអនុវត្តថវិកា កិច្ចបញ្ជិកា របាយការណ៍ ការត្រួតពិនិត្យស្ថានភាពថវិកា និងការធ្វើសវនកម្មលើប្រព័ន្ធ (Audit Trials) លើប្រភពថវិការដ្ឋ និងថវិកាដៃគូអភិវឌ្ឍន៍ ជាពិសេសត្រូវបានអភិវឌ្ឍន៍ដោយក្រុមការងារបច្ចេកវិទ្យាព័ត៌មាន នៃនាយកដ្ឋានហិរញ្ញវត្ថុផ្ទាល់ ហើយត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាមរយៈលិខិតលេខ ២៤០៣ អយក.ហវ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។

ដោយឡែក មុខងារគ្រប់គ្រងបេសកកម្មនេះ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាមរយៈលិខិតលេខ ៦៦២ អយក.ហវ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយបានបង្កើតឡើង សម្រាប់កត់ត្រារាល់ប្រតិបត្តិការបំពេញបេសកកម្មទាំងក្នុង និងក្រៅប្រទេស ក្នុងន័យពង្រឹងប្រសិទ្ធភាពចំណាយ និងការគ្រប់គ្រងការបំពេញបេសកកម្ម ដូចជាស្ទួនថ្ងៃ លើសចំនួនថ្ងៃកំណត់ ការគណនាសោហ៊ុយបេសកកម្ម ការត្រួតពិនិត្យស្ថានភាពថវិកាសោហ៊ុយបេសកកម្ម ព្រមទាំងជួយសម្រួលដល់ការផលិតតារាង និងរបាយការណ៍នានាដែលចាំបាច់សម្រាប់ភ្ជាប់ជាមួយឯកសារទូទាត់បានយ៉ាងងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម