ព័ត៌មានជាតិ
ក្រុមហ៊ុនចំនួន ៥ នឹងប្រមូលទិញបន្លែពីកសិករខ្មែរមួយឆ្នាំជាង ៣ ម៉ឺនតោន
ក្រុមហ៊ុនចំនួន ៥ បានចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលបន្លែពីកសិករខ្មែរមួយឆ្នាំប្រមាណ ៣ ម៉ឺនតោន។
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមើលឃើញថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ខាងលើនេះ បានបង្ហាញពីការចូលរួមដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការជំរុញផលិតកម្មកសិកម្មឆ្លើយតបនឹងតម្រូវការទីផ្សារ ធានាសន្តិសុខនិងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែម សំដៅលើកស្ទួយកសិកម្ម និងអភិវឌ្ឍនជនបទ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់កាលពីថ្ងៃ ២២ កុម្ភៈ ២០២៤ លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងបងប្អូនប្រជាកសិករខ្មែរនឹងចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់កេរិ៍្តឈ្មោះផលិតផលផលិតក្នុងស្រុក ការបង្កើនសមត្ថភាពប្រកួតប្រជែង និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្មស្របតាមនិន្នាការគុណភាពនៅលើទីផ្សារ ដែលអាចទទួលបានសេដ្ឋកិច្ចមាត្រដ្ឋាន និងឧត្តមប្រយោជន៍ប្រកួតប្រជែង ដែលមានតម្លៃបន្ថែមខ្ពស់។
«ការប្រមូលទិញបន្លែរបស់សហគ្រាសទាំង ៥ គឺស្មើនឹងប្រមាណ ២៤% នៃបរិមាណលក់ជាក់ស្តែងរបស់កសិករក្រោមគម្រោង AIMS ជាមធ្យមក្នុងមួយឆ្នាំ។ នេះមានន័យថា កសិករក្រោមគម្រោង AIMS នឹងអាចបង្កើនការផ្គត់ផ្គង់ក្នុងស្រុករហូតដល់ជាង ៣ ម៉ឺនតោន ជាមធ្យមក្នុងមួយឆ្នាំ»។ នេះបើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីរំពឹងថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញបន្លែនេះ នឹងជំរុញបន្ថែមនូវការធ្វើបរមភាវូបនីយកម្ម ការធ្វើទីផ្សារបន្លែនៅកម្ពុជា ដែលជាយន្តការមួយដ៏សំខាន់នៃគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដើម្បីពង្រឹងបុរេលក្ខខណ្ឌចាំបាច់នានា ក្នុងទិសដៅទ្រទ្រង់នូវគោលដៅអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាព ជាពិសេសការឈានទៅសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលបន្លែ បានធ្វើឡើងតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនប្រមូលទិញបន្លែចំនួន ៥ រួមមាន៖ ១). ក្រុមហ៊ុនខេមបូឌាន ស្តេនដាត ឌីវេឡុបមិន & សឹបផ្លាយ ឯ.ក (CSDS) ២). ខេម អេហ្គ្រី ឡាឡា (CAM AGRI LALA) ៣). ផ្សារកូនកាំបិត ៤). ផ្សារខ្មែរ បន្លែធម្មជាតិ ៥). ផ្សារស្នាដៃម៉ែ។
បើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ការចុះអនុស្សរណៈនេះនឹងក្លាយជាគន្លឹះនាំមុខដ៏ចម្បងមួយក្នុងការបង្កើតកាលានុវត្តភាព សម្រាប់វិស័យកសិ-ពាណិជ្ជកម្ម ដែលអាចលើកស្ទួយដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមគោលដៅអភិវឌ្ឍន៍របស់គម្រោង AIMS ក្នុងការបង្កើនវិបុលភាព និងប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូច ដោយអនុវត្តគោលការណ៍អភិក្រមនៃការបង្កើតយន្តការបញ្ជ្រាបផលិតផលបន្លែក្នុងស្រុក ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព ព្រមទាំងប្រកបដោយអាហារូបត្ថម្ភ និងធានាបាននូវសន្តិសុខស្បៀងសម្រាប់អ្នកប្រើប្រាស់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ