Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំ៖ មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០២៤​ កាន់តែធ្វើឱ្យទំនាក់ទំនងប្រទេសទាំង២រឹងមាំ

បានផុស

នៅ

លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា មហោស្រព​គីហ្សូណា​រវាងជប៉ុន និងកម្ពុជា ឆ្នាំ២០២៤ នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ និងជំរុញឱ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជន លើផ្នែកវប្បធម៌ និងការអប់រំជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកលើកឡើងបែបនេះ នៅក្នុងកម្មវិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ទំព័រថ្មីនៃអនុស្សាវរីយ៍” នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីនេះ ធ្វើរយៈពេល៣ថ្ងៃ នៅCJCC ដោយមានការបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា រួមជាមួយសិក្ខាសាលា អាហារូបករណ៍ ស្តង់អាហារ និងល្បែងកម្សាន្តជាច្រើនទៀត ហើយកម្មវិធីនេះ អាចចូលរួមដោយសេរី។

លោក ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ ប្រទេសទាំង២ ទន្ទឹងរង់ចាំក្នុងការសរសេរជំពូកថ្មីជាមួយគ្នាប្រកបដោយភាពច្នៃប្រឌិត ការសហការ និងចក្ខុវិស័យរួមគ្នា ដើម្បីអនាគតភ្លឺស្វាង។ លោកលើកទឹកចិត្តឱ្យមានការស្វែងយល់ពីផ្តល់ជូនចម្រុះនៃពិធីបុណ្យនេះ ដើម្បីរួមចំណែកក្នុងការសន្ទនាប្រកបដោយអត្ថន័យ និងបង្កើតទំនាក់ទំនងយូរអង្វែង។

រីឯ លោក តានិណៃ អ៉ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនរយៈពេល៧០ឆ្នាំនេះ បានរួមចំណែកជាច្រើនក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក និងមានការរៀបចំកម្មវិធីផ្សេងៗដើម្បីឱ្យចំណងមិត្តភាពកាន់តែរឹងមាំ។ ចំពោះមហោស្រពគីហ្សូណា ឆ្នាំ២០២៤នេះ ការជ្រើសរើសប្រធានបទ ទំព័រថ្មីនៃអនុស្សាវរីយ៍ គឺដើម្បីរួមចំណែកខួបលើកទី២០នៃការបង្កើត CJCC និងក្នុងរូបភាពបើកទំព័រថ្មីបន្តទៀតរវាងភាគីទាំង២។

លោកបានបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ មានសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាច្រើនដូចជា កម្មវិធីខូសផ្លេ សិក្ខាសាលារបាំអាវ៉ាអូដូរី ការចែករំលែកពីអាហារូបករណ៍ ការសរសេរអក្សរផ្ចង់ជប៉ុន សិក្ខាសាលាធ្វើស៊ូស៊ី និងសកម្មភាពជាច្រើនទៀត។ លោកសង្ឃឹមថា តាមរយៈកម្មវិធីនេះ អ្នកចូលរួមនឹងបានស្វែងយល់កាន់តែស៊ីជម្រៅពីវប្បធម៌ជប៉ុន និងកាន់តែបង្កើនភាពស្និទ្ធស្នាលរវាងគ្នាបន្ថែមទៀត។

គួរបញ្ជាក់ថា មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១២ និងប្រារព្ធជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា រួមទាំង ជំរុញការផ្លាស់ប្តូរនានារវាងប្រជាជន និងប្រជាជននៃប្រទេសទាំង២ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម