ព័ត៌មានជាតិ
កម្ពុជា-ឥណ្ឌូណេស៊ី បើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិប្រចាំឆ្នាំ លើកទី ១
នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា បានបើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិប្រចាំឆ្នាំ លើកទី ១ ក្រោមប្រធានបទ «ទាំងអស់គ្នា ដើម្បីការព្យាបាលជំងឺបេះដូងកាន់តែប្រសើរ»។

ថ្លែងក្នុងសន្និសីទនោះដែរ លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានមានប្រសាសន៍ថា សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាពរបស់គ្រូពេទ្យក្នុងការថែទាំសុខភាពបេះដូងរបស់អ្នកជំងឺ និងបន្តអភិវឌ្ឍន៍ចំណេះដឹងជំនាញថ្មីៗ ក្នុងការថែទាំ និងព្យាបាលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ជូនដល់អ្នកជំងឺ ព្រមទាំងការការពារហានិភ័យនានា ដែលអាចកើតមានឡើងសម្រាប់អ្នកជំងឺបេះដូង និងដើម្បីការពារ និងកាត់បន្ថយអត្រាកើតថ្មី នៃជំងឺបេះដូង និងសរសៃឈាមចំពោះប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។

លោកសាស្ត្រាចារ្យ បានបន្តថា លើសពីនេះទៀត សន្និសីទនេះ បានប្រមូលផ្ដុំប្រធានបទដ៏ល្អៗ ពីវាគ្មិនថ្នាក់ជាតិ អន្តរជាតិ ដែលមានប្រធានបទ ៨ ប្រធានបទ ក្នុងនោះដែរមានវាគ្មិនពីមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា ប្រទេសឥណ្ឌូណេស៊ីដែលផ្តោតសំខាន់ទៅលើការលើកកម្ពស់ការថែទាំ និងព្យាបាលសុខភាពបេះដូង ដែលមានអ្នកចូលរួមវេជ្ជបណ្ឌិតមកមន្ទីរពេទ្យថ្នាក់ជាតិមានអ្នកចូលរួមផ្ទាល់សរុប ១៥០ នាក់។

លោកវេជ្ជបណ្ឌិត Iwan Dakota Director of National Cardiovascular Center Harapan Kita បានបញ្ជាក់ថា កិច្ចសហការរបស់មន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា នៃប្រទេសឥណ្ឌូណេស៊ី ជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃនេះ ដើម្បីជាទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ានជាមួយគ្នា ហើយមន្ទីរពេទ្យនេះ ក៏ជាមជ្ឈមណ្ឌលផ្នែកជំងឺបេះដូងផងដែរ៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍