ព័ត៌មានជាតិ
ប្រធានសមាគមស្នើឱ្យកែប្រែ៦ចំណុច ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ
ប្រធានមគ្គទេសក៍ទេសចរណ៍ បានលើកឡើងនូវចំណុចអវិជ្ជមានចំនួន៧ ដែលត្រូវពង្រឹង និងកែប្រែ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូល ទៅកម្សាន្តនៅខេត្តសៀមរាប។

ចំណុចទាំង៧នោះ រួមមានដូចជា ការពង្រឹងផ្នែកបដិសណ្ឋារកិច្ច បរិស្ថាន(សំរាមតាមដងផ្លូវ) គំនូសចរាចរណ៍ សណ្តាប់ធ្នាប់ការចតយានយន្ត ការកែច្នៃសួនច្បារតាមដងផ្លូវ និងវត្តអារាម ជាដើម។
លោក ខៀវ ធី ប្រធានសមាគមមគ្គទេសក៍ទេសចរណ៍អង្គរ បានពន្យល់នូវចំណុចនីមួយៗដូច្នេះថា ការពង្រឹងផ្នែកសេវាកម្មបដិសណ្ឋារកិច្ច ចាប់ពីប៉ូលិស អន្តោប្រវេសន៍ អ្នកបើកបរ រត់តាក់ស៊ី អ្នកសេវាកម្មក្នុងសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ជាដើម ត្រូវចេះបង្កើនកិច្ចសហការ ញញឹម រួសរាយរាក់ទាក់ ដែលជាគន្លឹះធ្វើឱ្យអ្នកទេសចរមានក្តីសប្បាយរីករាយ កោតសរសើរ និងត្រឡប់នាំគ្រួសារមកលេងបន្តបន្ទាប់ទៀត។
ទន្ទឹមនឹងនេះ ទាក់ទងនឹងបញ្ហាបរិស្ថាន លោក ខៀវ ធី មើលឃើញថា បញ្ហាបរិស្ថាន សំរាម គឺជារឿងស្មុគស្មាញដែលពិបាកដោះស្រាយ។ លោកថ្លែងប្រាប់កម្ពុជាថ្មីថា«នៅក្នុងប្រទេសយើង សំរាមពង្រាយគ្រប់ទីកន្លែង ធ្វើឱ្យយើងមានការអាម៉ាស់ចំពោះភ្ញៀវ..ជាក់ស្តែងបើយើងធ្វើដំណើរតាម ផ្លូវគោកពីភ្នំពេញ ទៅសៀមរាប ក្រឡែកឃើញសំរាមនៅតាមដងផ្លូវច្រើនណាស់ ដែលធ្វើឱ្យអ្នកទេសចរវាយតម្លៃថា ស្រុកយើងគ្មានអនាម័យ និងវិន័យល្អ»។ បញ្ហានេះ លោកស្នើដល់អាជ្ញាធរ គួរដាក់ពិន័យ ឬបម្រាមកុំឱ្យមានការចោលសំរាមពាសវាលពាសកាល ហើយអាជ្ញាធរត្រូវសម្អាតនៅតាមមូលដ្ឋានខ្លួន ជាពិសេសនៅតាមផ្លូវជាតិ។

ជាមួយគ្នានេះ បញ្ហាគំនូសចរាចរណ៍ ក៏ជាផ្នែកមួយធ្វើឱ្យប៉ះពាល់ទៅដល់អ្នកទេសចរផងដែរ។ លោក ខៀវ ធី លើកឡើងថា នៅតាមដងផ្លូវជាតិជាច្រើន មិនមានគំនូសចរាចរណ៍នោះទេ ខុសពីប្រទេសជិតខាង ថៃ វៀតណាម តាមដងផ្លូវប្រទេសគេមានគំនូសច្បាស់ងាយស្រួលសម្រាប់អ្នកទេសចរធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀត។ ដូច្នេះក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំខេត្តនីមួយៗ គួរតែពង្រឹងលើបញ្ហានេះ ព្រោះហេដ្ឋារចនាសម្ព័នផ្លូវថ្នល់រលោងស្អាតហើយ ប៉ុន្តែខ្វះចន្លោះគំនូសផ្លូវឱ្យបានត្រឹមត្រូវ។
ចំណែកការចតយានយន្តពុំមានសណ្តាប់ធ្នាប់ និងលក់ដូរលើផ្លូវថ្មើរជើង ក៏ជាបញ្ហាប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ។
ប្រធានសមាគមមគ្គទេសក៍ទេសចរណ៍ មើលឃើញទៀតថា នៅតាមដងផ្លូវ និងតំបន់ទេសចរណ៍មានសួនច្បារជាច្រើនខ្វែងខ្វាត់ ប៉ុន្តែខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរដែនដី ធ្វើឱ្យបាត់បង់សម្រស់សួន ដែលជាការទាក់ទាញទេសចរដ៏សំខាន់ផងដែរ។
ចំណុចចុងក្រោយដែលជាកន្លែងទាក់ទាញទេសចរផងដែរនោះ គឺទីវត្តអារាម។ លោក ខៀវ ធី បានលើកឡើងថា ភ្ញៀវទេសចរបរទេសចូលចិត្តទស្សនាទីវត្តអារាមខ្លាំងណាស់។ នៅកម្ពុជា មានវត្តអារាមចំណាស់ជាច្រើន ដែលទាក់ទាញទេសចរ។ ប៉ុន្តែទីវត្តអារាមខ្លះ មានបរិស្ថានមិនល្អ បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងប៉ះពាល់ដល់ទេសចរណ៍។
បើតាមប្រធានសមាគមមគ្គទេសក៍ទេសចរណ៍ វិស័យទេសចរណ៍មានកំណើនខ្ពស់ ចំណូលពន្ធដារក៏កើនឡើងពលរដ្ឋអាចរកចំណូលបានច្រើន និងជួយកំណើនសេដ្ឋកិច្ចជាតិ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ