Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង កំពុងពិចារណាកាត់ឆ្វៀលដីទំហំជាង ១២ ហិតា ជូនពលរដ្ឋភូមិជ្រោយស្វាយខាងលិច

បានផុស

នៅ

អភិបាលរង​ខេត្ត​កោះកុង មន្ទីរ​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន កំពុង​ពិចារណា​លម្អិត​លើ​ការ​ស្រាវជ្រាវ​ពី​ប្រវត្តិ​អាស្រ័យ​ផល​ដី​ជាង ១២ ហិតា របស់​ប្រជាពលរដ្ឋ ២២ គ្រួសារ រស់នៅ​ភូមិ​ជ្រោយ​ស្វាយ​ខាង​លិច មុន​នឹង​សម្រេច​កាត់​ឆ្វៀល​ជូន​ឱ្យ​ប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ពិចារណា​នេះ ក្រោយ​ចុះ​ត្រួតពិនិត្យ​លើ​ទីតាំង​ដី​ជាក់ស្ដែង​ដែល​ពលរដ្ឋ​អះអាង​ថា បាន​ដាំដុះ​ផល​កសិកម្ម​អស់​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ចំណុច​ថ្នល់​អំបិល ស្ថិត​ក្នុង​ភូមិ​ជ្រោយ​ស្វាយ​ខាងលិច ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល។

លោក សុខ សុទ្ធី អភិបាលរង​ខេត្ត​កោះកុង បាន​លើក​ឡើង​នៅ​រសៀល​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ ឆ្នាំ ២០២៤ នេះ​ថា អ្វី​ដែល​ជា​ការ​ចង់​បាន​របស់​ពលរដ្ឋ រដ្ឋបាល​ខេត្ត ពិត​ជា​យល់​ពី​តម្រូវការ ក៏ប៉ុន្តែ​ចាំបាច់​ពិនិត្យ​ស្រាវជ្រាវ​លម្អិត​ជាមុន​សិន មុន​សម្រេច​ចិត្ត​បែងចែក​កាត់​ឆ្វៀល​ដី​សរុប​ជាង ១២ ហិតា ជូន​ពលរដ្ឋ​ទាំង ២២ គ្រួសារ។

លោក សុខ សុទ្ធី យល់ថា កន្លងទៅ​ដី​តំបន់​នេះ​ធ្លាប់​ជា​ដី​ព្រៃ​លិច​ទឹក​ដែល​ត្រូវ​ការពារ​អភិរក្ស​ប្រកប​ដោយ​ចីរភាព និង​មាន​ការ​វិនិយោគ​ពី​ក្រុមហ៊ុន ច័ន្ទ​រ័ត្ន ប៉ុន្តែ​នៅ​ចន្លោះ​ឆ្នាំ ២០២១ ត្រូវ​បាន​រាជរដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​នេះ​ចេញ​ឱ្យ​រដ្ឋបាល​ខេត្ត​គ្រប់គ្រង ហើយ​ដក​សិទ្ធិ​វិនិយោគ​ក្រុមហ៊ុន​ឯកជន ដោយសារ​តែ​មាន​តវ៉ា​ទាមទារ​សុំ​ដោះស្រាយ​ច្រើន​ពី​ពលរដ្ឋ។

កន្លងទៅ លោក ប៊ុន រ៉េ មេឃុំ​ជ្រោយ​ស្វាយ ចង់​យក​ដី ១២ ហិតា ធ្វើ​ទីលាន​ចាក់សំរាម ប៉ុន្តែ​នៅ​ពេល​នេះ​ត្រូវ​បាន​លោក​អភិបាលរង​ខេត្ត មិន​អនុញ្ញាត​ទេ ព្រោះ​ដី​តំបន់​នេះ​មាន​សភាព​លិច​ទឹកប្រៃ ប្រសិន​ជា​ចាក់សំរាម​កាន់តែ​ធ្វើ​ឱ្យ​ខូច​សោភណភាព​បរិស្ថាន និង​មិន​ត្រូវ​ស្តង់ដារ​ទីលាន​ចាក់សំរាម ដោយ​លោក​តម្រូវ​ឱ្យ​រដ្ឋបាល​ឃុំ​ស្វែងរក​ទី​ទួល​ដី​ទំនេរ​ជំនួស​វិញ។

លោក​អភិបាលរង​ខេត្ត​កោះកុង ក៏​ផ្ញើ​សារ​ទៅកាន់​ពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ជ្រោយ​ស្វាយ មិន​ត្រូវ​បន្ត​រំលោភបំពាន​តាមរយៈ​ការ​កាប់​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បន្ត​ទៀត​នោះ​ទេ បើ​ពុំ​ដូច្នេះ​ទេ នឹង​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​អនុវត្ត​នីតិវិធី។

លោក ចាន់ សុខ និង​លោក ហម ជឿន ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ជ្រោយ​ស្វាយ​ខាងលិច បាន​ឱ្យ​ដឹង​ដែរ​ថា ពួកគាត់​បាន​រស់នៅ​អាស្រ័យ​ផល​កសិកម្ម​តាំងពី​ដូនតា​ឆ្នាំ ១៩៧៩ មក​ម្ល៉េះ ក្រោយ​មក​ដី​របស់​គាត់​ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ហាមឃាត់​មិន​ឱ្យ​ដាំដុះ​កសិកម្ម ដោយសារ​ជា​ដី​តំបន់​អភិរក្ស​ការពារ​ប្រើប្រាស់​ច្រើនយ៉ាង​ដងពែង។ ចាប់​តាំងពី​ពេលនោះ​មក ក៏​មិន​ធ្វើ​សកម្មភាព​អ្វី​ដែរ ប៉ុន្តែ​ដល់ពេល​ដឹង​ថា រាជរដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​ជូន ពួកគាត់​មាន​ការ​ស្នើសុំ​ឡើងវិញ។

តំណាង​ពលរដ្ឋ​ដដែល ក៏​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​កោះកុង ជួយ​ធ្វើ​យ៉ាងណា​កាត់​ឆ្វៀល​ដី​ខាងលើ​ជូន​ពួកគាត់​បាន​ប្រើប្រាស់​ធ្វើ​កសិកម្ម​ដោយ​ក្តី​អនុគ្រោះ ព្រោះ​គ្មាន​ដី​ណា​ក្រៅពី​ដី​នេះ​ទេ។ ពួកគាត់​សន្យា​មិន​រំលោភបំពាន​រុករាន​ដី​ព្រៃ​លិច​ទឹក​បន្ត​ឡើយ ករណី​ឃើញ​ជន​ខិលខូច​កាប់​ទន្ទ្រាន នឹង​ផ្តល់​ព័ត៌មាន​ទៅកាន់​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​វិធានការ​ច្បាប់៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ វិនាទី មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ៨ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច២១ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ៤៧ នាទីutes មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៥៨ នាទីutes មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

Sokha Hotels

ព័ត៌មានពេញនិយម