Connect with us

ព័ត៌មានជាតិ

កម្មវិធី​ថ្មី​ប្លែក​នៅ​ភ្នំពេញ “Cake & Bake Festival”  

បានផុស

នៅ

អ្នកដែលមានចំណង់ចំណូលចិត្តជាមួយខេក និងការដុតនំ និងចង់ទស្សនាការដាក់តាំងខេកស្អាតៗ ប្លែកៗ ចង់ពង្រឹងសមត្ថភាពផ្នែកខេក មកចូលរួមកម្មវិធីនេះដឹងតែមិនខកបំណង។ Factory Phnom Penh និង Urban Village Phnom Penh សហការជាមួយសមាគមចុងភៅកម្ពុជា និង Malaysian F&B Executives Association ​បានរៀបចំសកម្មភាពសប្បាយជាច្រើនដែលទាក់ទងនឹងខេក ការដុតនំ សម្រាប់អ្នកទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ នឹងមានវគ្គសិក្ខាសាលាសម្រាប់អ្នកដែលចង់សិក្សាស្វែងយល់អំពីគន្លឹះក្នុងការបើកហាងអាជីវកម្មផ្នែកនំខេកនំបុ័ង ដែលនឹងធ្វើឡើងរយៈពេល ២ថ្ងៃ ដោយឥតគិតថ្លៃ ដោយគ្រាន់តែទិញសំបុត្រចូលរួមកម្មវិធីតែប៉ុណ្ណោះ។ សិក្ខាសាលានេះ នឹងបង្រៀនដោយ៖ ១. លោក ស្រូ រិទ្ធី គ្រូបណ្តុះបណ្តាលថ្នាក់ជាតិ/អាស៊ាន និងអ្នកឯកទេសផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ២. លោក Ahmad Anuar នាយកទំនាក់ទំនងកម្ពុជាសមាគមប្រតិបត្តិ ចំណីអាហារ និងភេសជ្ជៈម៉ាឡេស៊ី ៣. លោក ឡាយ សុងហេង អ្នកវាយតម្លៃថ្នាក់ជាតិ និងគ្រូបង្វឹកអាហារ និងភេសជ្ជៈ ៤  លោក ពង្ស កែវលក្ស្មី ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៅហាង Love Story Cake ៥. លោក Barang Khun​ គ្រូបណ្តុះបណ្តាលផ្នែកចំណីអាហារ និងធនធានបដិសណ្ឋារកិច្ចកម្ពុជា។

ដោយចំនួនកន្លែងមានកំណត់ សូមចុះឈ្មោះជាមុនតាមរយៈ៖ https://bit.ly/elevate-ur-baking-skill ឬសូមទិញសំបុត្រចូលរួមតាមរយៈ https://bit.ly/tickets-cakenbake ហើយគ្រប់ការទិញសំបុត្រ នឹងទទួលបាននំខាប់ខេកចំនួន១ និងទឹកបរិសុទ្ធចំនួន១ដប។

លើសពីនេះទៅទៀត កម្មវិធី នឹងមានការដាក់តាំងបង្ហាញខេកដ៏ស្រស់ស្អាតប្លែកៗពី ​Love Story Cake Shop និង Peninsula ព្រមទាំងការដាក់តាំងបង្ហាញពីភេសជ្ជៈថ្មីៗដែលធ្វើឡើងពីគ្រាប់ស្វាយចន្ទី ពីខាង Domnork Tek – Cashew Innovation

តស់​មក​ចូលរួម​ទទួលយកទស្សនីយភាពនៅក្នុងកម្មវិធីថ្ងៃចុងសប្តាហ៍ ដែលពោរពេញដោយភាពផ្អែមល្ហែម និងមកទទួល បទពិសោធជាមួយនំខេកគ្រប់ប្រភេទ ប្លែកៗដ៏អស្ចារ្យ។ ក្រៅពីនេះ អ្នកក៏អាចនាំកូនតូចរបស់អ្នកមក “Kid Corner” ដើម្បីភាពសប្បាយរីករាយជាមួយនឹងការតុបតែងខូគី នំខេក និងអ្វីៗជាច្រើនទៀត ដែលក្លាយជាអនុស្សាវរីយ៍នៃការដុតនំសម្រាប់ក្មេងៗ។ ជិតដល់ថ្ងៃ កម្មវិធី Cake and Bake Festival ហើយណា!! មានបានទិញសំបុត្រសម្រាប់កម្មវិធីនៅ?

តារាងតម្លៃ៖ $3 (សំបុត្រធម្មតា$5 (កញ្ចប់សំបុត្រគ្រួសារ) សម្រាប់កញ្ចប់សំបុត្រគ្រួសារ រួមមានសំបុត្រធម្មតាសម្រាប់មនុស្សធំ 2សន្លឹក និងក្មេងៗក្រោមអាយុ 10ឆ្នាំ ចូលដោយសេរី។ គ្រប់ការទិញសំបុត្រ នឹងទទួលបាននំខាប់ខេក ចំនួន និងទឹកបរិសុទ្ធចំនួន១ដប។ ទិញសំបុត្រនៅទីនេះ៖ https://bit.ly/tickets-cakenbake

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម