Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​(PSE) ឯកភាពគ្នា​ជំរុញ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី ហ្គោ​កឺ​ឡាំង​ដេ​ប៉ា​លី​យែ​រ លក្ខិណា នាយក​គ្រប់គ្រង​នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ឯកភាពគ្នា​ជំរុញ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​កម្ពុជា​ដើម្បី​ទទួលបាន​ជំនាញ​ជាក់លាក់​សម្រាប់​ទីផ្សារការងារ​។ ការឯកភាព​នេះ ធ្វើឡើង​ក្នុងជំនួប​រវាង​លោក​រដ្ឋមន្ត្រី និង​នាយក​គ្រប់គ្រង​នៃ​អង្គការ​PSE​ដែល​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួប​នោះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ពី​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​ក្រុមយុវជន​ឱ្យមាន​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដើម្បី​បម្រើ​ដល់​តម្រូវការ​លើ​ជំនាញ​បច្ចេកទេស​ពី​វិស័យ​ឯកជន​។ បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ពី​ភាពបត់បែន និង​រស់​រវើក​របស់​នៃ​ការបណ្តុះបណ្តាល​បច្ចេកទេស​ដែល​ក្រសួង​បានដាក់​ចេញ​នាពេល​បច្ចុប្បន្ន​ដែលជា​ការគិតគូរ​យ៉ាង​យកចិត្តទុកដាក់​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដោយឡែក លោកស្រី នាយក​គ្រប់គ្រង​នៃ​អង្គការ​PSE បាន​ជម្រាប​លោក​រដ្ឋមន្ត្រី​អំពី​ផែនការ​សក​កម្ម​ភាព​អាទិភាព​របស់​អង្គការ​លើ​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដែល​អង្គការ​បាន​នឹង​កំពុង​បណ្តុះបណ្តាល​លើ​ជំនាញ​សំខាន់ៗ​ចំនួន​៧ ដែល​បាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​សិក្ខាកាម​ប្រមាណ​១៥០០​នាក់​នាពេល​បច្ចុប្បន្ន​។ ជំនាញ​ទាំង​៧​នោះ​រួមមាន មេកា​និក សំណង់ ភាពយន្ត និង​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​ជាដើម​។

បន្ថែម​ពីនេះ លោកស្រី នាយក​គ្រប់គ្រង បានបញ្ជាក់​បន្ថែម​ជូន​រដ្ឋមន្ត្រី​ដែរ​ថា ក្នុង​ផែនការមេ​របស់​អង្គការ​រយៈពេល​៥​ឆ្នាំ​ទៅមុខ​ក៏​ផ្តោតលើ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ផងដែរ​។ យ៉ាងណាក៏ដោយ​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​ជំរុញ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​ឱ្យមាន​ជំនាញ​ជាក់លាក់​ដើម្បី​ក្លាយជា​កម្លាំង​ពលកម្ម​យ៉ាងសកម្ម​ក្នុង​សង្វាក់​ផលិតកម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

Sokha Hotels

ព័ត៌មានពេញនិយម