ព័ត៌មានជាតិ
កម្លាំងចម្រុះ ចុះពិនិត្យលើដងផ្លូវ ប្រទះឃើញអ្នកបើកបរ មានផ្ទុកសារធាតុញៀន ជាច្រើននាក់
បាត់ដំបង ៖ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងចម្រុះរបស់អង្គភាពជំនាញ រួមទាំងសមត្ថកិច្ចបានសហការចុះត្រួតពិនិត្យ លើអ្នកបើកបរ យានយន្ត គ្រប់ប្រភេទដែលកំពុងធ្វើចរាចរណ៍តាមបណ្តោយផ្លូវលេខ ៥៧ ដែលជាផ្លូវវាងក្រុង ដោយបានសង្កេតឃើញថា មានអ្នកប្រើប្រាស់ថ្នាំញៀនជាច្រើននាក់ ក្រោយពី ពិនិត្យទឹកនោមរួច។

នៅលើកំណាត់ផ្លូវវាងក្រុងបាត់ដំបង ដែលស្ថិតក្នុងភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបងមានការដាក់កម្លាំងចុះត្រួតពិនិត្យ ដែលក្នុងនោះមាន លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី ស្នងការរង កុយ ហៀង លោក សុខ និមល នាយការិយាល័យ ប្រឆាំងគ្រឿងញៀន លោក ចាន់ សុធី នាយការិយាល័យ ចរាចរណ៍ផ្លូវគោក កម្លាំងមន្ទីរសាធារណការ ដើម្បីអនុវត្តនូវការរឹតបន្តឹងច្បាប់ក្នុងការធ្វើចរាចរណ៍នៅតាមដងផ្លូវ។

ជាក់ស្តែងគេសង្កេតឃើញថា នៅក្នុងកិច្ចប្រតិបត្តិការតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុងការត្រួតពិនិត្យទៅលើអ្នកបើកបររថយន្ត ទាំងធំ ទាំងតូច និងម៉ូតុ សរុបចំនួន១១៧គ្រឿង គឺមានអ្នកផ្ទុកសារធាតុញៀនតាមរយៈការពិនិត្យទឹកនោម មានចំនួន២០នាក់។

ដោយឡែកទៅលើការត្រួតពិនិត្យអាវុធជាតិផ្ទុះ គឺមិនមានករណីនេះកើតឡើងឡើយ ទន្ទឹមនឹងនោះ ក៏សមត្ថកិច្ចត្រួតពិនិត្យ និងពង្រឹងទៅលើការវិលត្រឡប់របស់ពលករឆ្លងដែនដែរ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលមេរោគកូវីដ-១៩ ដែលអាចឆ្លងចូលទៅក្នុងសហគមន៍៕
ដោយ ៖ សោ និយមរ័ត្ន










-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី