Connect with us

ព័ត៌មានជាតិ

មន្រ្តី​ក្រសួងសាធារណការ ក្រើនរំលឹក​ឲ្យ​​ក្រុមហ៊ុន​កូរ៉េ​ត្រូវធានា​គុណភា​​ពលើ​ការ​សាងសង់​​ផ្លូវជាតិ​លេខ ៤៨

បានផុស

នៅ

មន្រ្តីក្រសួងសាធារណការ​និង​ដឹកជញ្ជូន បានណែនាំ​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​ដែល​កំពុងសាងសង់​ផ្លូវជាតិលេខ ៤៨ ទៅ​ខេត្តកោះកុង​​ ត្រូវយកចិត្តទុកដាក់ពង្រឹង​លើគុណភាព​បច្ចេកទេស​សាងសង់​ និង​ត្រូវ​​ស្ថាបនា​ឲ្យ​សម្រេច​តាមផែនការ​ដែល​បាន​កំណត់​។

លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេល​ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោង​លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ បាន​បញ្ជាក់ថា ការ​សាងសង់​ផ្លូវជាតិ​លេខ ៤៨ ត្រូវ​តែ​អនុវត្តទៅតាមបទដ្ឋានបច្ចេកទេសមិនឲ្យ​មានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង និងត្រូវយកចិត្តទុកដាក់ផងដែរលើបញ្ហាសុវត្ថិភាពចរាចរណ៍តាមការដ្ឋានសាងសង់ ដោយធ្វើការបំពាក់គ្រឿងបរិក្ខា​សុវត្ថិភាពឱ្យបានគ្រប់គ្រាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​មន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ បានប្រាប់​ឲ្យក្រុមហ៊ុនសាងសង់​​ដាច់ខាត​ត្រូវគោរព​តាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ជាពិសេសត្រូវអនុលោមតាមលក្ខខណ្ឌអាទិភាពចំនួនពីរគឺ៖ សំណង់ផ្លូវមានគុណភាពរឹងមាំអាចប្រើប្រាស់​បានយូរអង្វែង និងការបញ្ចប់គម្រោងតាមផែនការដែលបានកំណត់។

កាលពីម្សិលមិញនេះ លោក សូរ វ៉ិចទ័រ បានដឹកនាំកិច្ចប្រជុំដោយ​មានការ​ចូលរួម​ពី​​តំណាងក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធគោលបំណងដើម្បី​ពិនិត្យ​មើលវឌ្ឍនភាព ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង​សាងសង់ផ្លូវជាតិលេខ ៤៨។ កិច្ចប្រជុំក៏​មានការ​ពិនិត្យ​ការ​អនុវត្តការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ និងកម្លាំងពលកម្ម សំណូមពរ បញ្ហាប្រឈមនិងដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់ នៅក្នុងរដូវប្រាំងឱ្យសម្រេចបានតាមគម្រោងផែនការដែលបានកំណត់។

បើតាម​មន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គម្រោងលើកកម្រិតគុណភាពផ្លូវលេខ៤៨ គិតមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៤២,៧១% ហើយ​គ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម