ព័ត៌មានជាតិ
នគរបាលខេត្តសៀមរាប ក្រសោបជនសង្ស័យមួយគ្រួសារជំនាញខាងលួច នៅខ្នងភ្នំគូលែន
សៀមរាប ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយ កម្លាំងនគរបាលនៃស្រុកស្វាយលើ ចុះស្រាវជ្រាវករណីលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋនៅលើខ្នងភ្នំគូលែន ដោយឃាត់ខ្លួនបានក្រុមចោរបានចំនួន៣នាក់។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅលើខ្នងភ្នំគូលែន ក្នុងភូមិព្រះអង្គរធំ ឃុំ ខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយ កម្លាំងអធិការនគរបាលស្រុកស្វាយលើ នឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ ចុះស្រាវជ្រាវស៊ើបអង្កេត ករណី អំពើ លួច (យកកាបូបប្រាក់នឹង គ្រឿងអលង្កា) កើតហេតុនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចកើតហេតុ តុលក់ផ្លែដូង ភូមិ ព្រះអង្គរធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកបន្តថា ក្រោយពីកម្លាំងនគរបាលជំនាញ បានកំណត់មុខសញ្ញានិងបាននាំឈ្មោះសារឿន មករា ភេទប្រុស អាយុ១១ឆ្នាំ, ឈ្មោះ ឡិក លាង ភេទប្រុស អាយុ១៧ឆ្នាំ ,ឈ្មោះ ស៊ុយ ចិន្ដា ភេទស្រី អាយុ១៩ឆ្នាំ មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ ក្រោយពីស្រង់ចម្លើយរួច ឈ្មោះ សារឿន មករា បានសារភាពថា រូបខ្លួន ត្រូវបាន ម្ដាយបង្កើតឈ្មោះ ទិត្យ ណាក់ បានបញ្ជាឲ្យទៅលួចកាបូបដាក់ប្រាក់របស់តាលក់ផ្លែដូង(ឈ្មោះ លឹម មុត) ហើយរូបខ្លួន ក៏បានធ្វើធ្វើសកម្មភាពលួចយកកាបូបនោះបានសម្រេច ហើយរត់ឡើងទៅផ្លូវ ខាងលើ លាក់ទុកកាបូបនៅគំនរសំបកផ្លែដូង តាមផ្លូវចុះទៅទឹកធ្លាក់ រូបគេក៏គេចខ្លួនបាត់ទៅ ហើយនៅក្នុងសកម្មភាពដែលឈ្មោះ សារឿន មករា បានធ្វើ សកម្មភាព ឈ្មោះ ឡិក លាង និងប្រពន្ធឈ្មោះ ស៊ុយ ចិន្ដា ដែលត្រូវកូន បង្កើតនឹងកូនប្រសារ របស់ឈ្មោះ ទិត្យ ណាក់។ រហូតដល់ព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១វេលាម៉ោង០៦និង៣០នាទីព្រឹក ពេលស្ងាត់ ទើបឈ្មោះ សារឿន មករា បានយកកាបូបនឹងសម្ភារៈដែលមានក្នុងនោះ(ខ្សែកចំនួនពីរខ្សែចិញ្ចៀន មួយវង់ នឹងប្រាក់មួយចំនួន)ដែលខ្លួនលួចបាននោះយកទៅឲ្យម្តាយទុក ហើយពេលកម្លាំងសមត្ថកិច្ចបាននាំឈ្មោះ សារឿន មករា និងម្តាយឈ្មោះ ទិត្យ ណាក់ ទៅឆែកផ្ទះ ឃើញប្រាក់រៀលចំនួន ៨០០០០០រៀល (ប៉ែតសិបម៉ឺន)រៀល ហើយ បានយកខ្សែកចំនួនពីរខ្សែ បន្តោងរូបព្រះមួយអង្គ និងចិញ្ចៀនសញ្ញា ត្រាមួយវង់យកទៅលាក់ទុកនៅចំការ ក្រោយផ្ទះ។
លោកបន្ថែមថា ករណីនេះកម្លាំងនគរបាលជំនាញបានដកហូត សម្ភារៈវត្ថុតាងទាំងអស់ខាងលើរួមមាន៖ ១ ខ្សែកធ្វើអំពីលោហធាតុ ពណ៌លឿង ចំនួនមួយខ្សែទម្ងន់១០ជី មានប្រវែង ៥៩សម។ ២ ខ្សែកធ្វើអំពើលោហធាតុពណ៌លឿងចំនួនមួយខ្សែ ទម្ងន់១០ជី និងបន្តោងរូបព្រះទម្ងន់៧ជី មួយអង្គរ មានប្រវែង ៦៣ សមទាំងបន្តោងរូបព្រះមួយ។ ៣ ចិញ្ចៀនធ្វើអំពីលោហធាតុ ពណ៌លឿងទម្ងន់៨ជី(ចិញ្ចៀនរូបត្រា)មួយវង់។ ៤ ប័ណ្ណសំគាល់ យានយន្ត (កាត់គ្រី)មួយសន្លឹកសោម៉ូតូ ចំនួនមួយគ្រាប់។៥ ប្រាក់រៀលចំនួន ៨០ ០០០០រៀល(ប៉ែតសិបម៉ឺន)រៀល ។ ៦ ស្ទិកខរ៍ (កូនបាស)ចំនួនមួយ ។ ៧កាបូប ស្ពាយចំហៀង ពណ៌ខ្មៅចំនួនមួយ។
ចំពោះសម្ភារៈវត្ថុតាងខាងលើ សមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះ ឈ្មោះ លឹម មុត វិញ។ ដោយឡែក ជនសង្ស័យ ឈ្មោះ សារឿន មករា ភេទប្រុស អាយុ១១ឆ្នាំ ដែលជាអនីតិជនអាយុ១១ឆ្នាំ កម្លាំងយើងបានធ្វើកិច្ចសន្យានឹងឲ្យ ឪពុក ធានាត្រឡប់ទៅផ្ទះវិញ ។ចំពោះជនសង្ស័យទាំងបីនាក់ ខាងលើកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖ កុសល


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?