ព័ត៌មានជាតិ
ព្រឹកនេះ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ នៅខេត្តរតនគិរី បានប្រព្រឹត្តទៅដោយរលូន
នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ នៅខេត្តរតនគិរី បានប្រព្រឹត្តទៅដោយរលូន ហើយអ្នកមានសិទ្ធិបោះឆ្នោតបានបង្ហាញវត្តមានគ្រប់ចំនួន នៅការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត លេខ ៨០០៥ ស្ថិតក្នុងបរិវេណវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ក្រុងបានលុង ខេត្តរតនគិរី។

លោក ប៉ែន ឈុនឌី ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តរតនគិរី បានឲ្យដឹងថា ខេត្តរតនគិរី ស្ថិតនៅមណ្ឌលបោះឆ្នោតភូមិភាគទី ៨ មានអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ នេះ មានចំនួនសរុប ២៦១ នាក់ ស្រី ៦០ នាក់ ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងទាំង ៥០ ឃុំ-សង្កាត់ ក្នុងខេត្ត និង អ្នកតំណាងរាស្ត្រក្នុងតំណែង ១ រូប ផងដែរ។

លោកបន្តថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ នៅខេត្តរតនគិរី បានប្រព្រឹត្តទៅដោយរលូន ចាប់ពីម៉ោង ៧:០០ នាទីព្រឹក នឹងត្រូវបញ្ចប់នៅម៉ោង ៣:០០ នាទីរសៀល។ ចំណែកគណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ឆ្នាំ ២០២៤ នេះ មានចំនួន ៤ គណបក្ស គឺ ៖ ១.គណបក្សប្រជាជនកម្ពុជា លេខរៀងទី ១។ ២.គណបក្ស ឆន្ទៈខ្មែរ លេខរៀងទី ២។ ៣.គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី ៣។ ៤.គណបក្ស កម្លាំងជាតិ លេខរៀងទី ៤៕
អត្ថបទ ៖ វុទ្ធឦសាន








-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ