ព័ត៌មានជាតិ
បំភ្លឺផលប៉ះពាល់កាំរស្មី UV ដ៏គ្រោះថ្នាក់នៅវៀតណាម លើប្រទេសកម្ពុជា
ក្រោយការកើនឡើងនៃកាំរស្មី UV នៅប្រទេសវៀតណាមភាគខាងត្បូង ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីបំភ្លឺជុំវិញឥទ្ធិពលបាតុភូតនេះ ដែលអាចផលប៉ះពាល់មកលើប្រទេសកម្ពុជា។
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ឥទ្ធិពលនេះមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសកម្ពុជានោះទេ។ អាស៊ីតទឹកភ្លៀង ក៏មិនទាន់មានបញ្ហាគួរឲ្យព្រួយបារម្ភដែរ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម បានជូនដំណឹងដល់ និស្សិត សិក្ខាកាម យោធា នគរបាល និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូងពីការកើនឡើងសន្ទស្សន៍កាំរស្មី វិទ្យុសកម្មយូវី ដែលអាចនឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺពី ១០ឡើងទៅ នៅទីក្រុងហូជីមិញ ទីក្រុងញ៉ាត្រាង ទីក្រុង Can Tho និងទីក្រុង Ca Mau ។ នៅខេត្តThua Thien Hue និងទីក្រុងដាណាង សន្ទស្សន៍នេះ នឹងឡើងដល់កម្រិតហានិភ័យខ្ពស់គឺ៨។ កាំរស្មីវិទ្យុសកម្មយូវីខ្លាំង កើតមានភាគច្រើនមាននៅចន្លោះ ម៉ោង១១ ព្រឹក ដល់១រសៀល។
បើតាមឯកអគ្គរាជទូតកម្ពុជា សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី ពី៨ ទៅ១០ មានន័យថា ជាកំរិតកាំរស្មីយូវីខ្លាំង អាចឆ្លងកាត់ពពក វ៉ែនតា និងធ្វើឲ្យរលាក ក្នុងរយៈពេល២៥នាទី។ សន្ទស្សន៍ចាប់ពី១១ ឡើងទៅ ជាកាំរិតកាំរស្មីយូវីខ្លាំងណាស់ អាចបង្កឱ្យខូចខាតស្បែក និងភ្នែក ក្នុងរយៈពេល១៥ នាទី បើប៉ះពាល់ផ្ទាល់នឹងពន្លឺព្រះអាទិត្យ។
ស្ថានអគ្គរាជទូតក៏អំពាវនាវដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋកម្ពុជា កំពុងមានវត្តមាននៅ ប្រទេសវៀតណាម ពិសេសនៅតាមខេត្ត និងក្រុងដូចមានរាយឈ្មោះខាងលើ ត្រូវមានការប្រុងប្រយ័ត្ន ការពារ ដោយត្រូវស្លៀកសម្លៀកបំពាក់ការពារកំដៅ, បាំងមុខ, ក, ត្រចៀក និងពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ លាបឡេការពារស្បែក នៅពេលចេញក្រៅ ទោះបីពេលមានពពក និងត្រូវទទួលទានទឹកឲ្យបានច្រើន និងមានវីតាមីន C បំប៉នបន្ថែមឲ្យគ្រប់គ្រាន់ និងមេត្តាបន្តយកចិត្តទុកដាក់ការពារសុខភាពឲ្យបាន ហ្មត់ចត់ជៀសវាងការឆ្លង Covd-19៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច