ព័ត៌មានជាតិ
ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅខេត្តកោះកុង បញ្ចប់ដោយរលូន
ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នៅខេត្តកោះកុង បានបញ្ចប់ដោយរលូនល្អប្រសើរដូចតាមការគ្រោងទុក ហើយជាលទ្ធផលបឋមគណបក្សប្រជាជនកម្ពុជាទទួលបាន ១៤៨ សំឡេង។

បរិយាកាសអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យបោះឆ្នោតលេខ ៧០០៤ ស្ថិតក្នុងបរិវេណសាលមហោស្រពខេត្តកោះកុង ចាប់ពីម៉ោង ៧ ដល់ម៉ោង ១១ និង ៥៧ នាទី ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានប្រព្រឹត្តដោយរលូន ក្រោមការថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ ពុំមានបាតុភាពមិនល្អអ្វីកើតគួរឱ្យកត់សម្គាល់នោះទេ។

លោក សេង ណេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បានឱ្យដឹងថា ក្រោយការរាប់សន្លឹកឆ្នោតដោយប្រុងប្រយ័ត្ន គឺលទ្ធផលបឋម នៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នៅក្នុងខេត្តកោះកុង គណបក្សប្រជាជនកម្ពុជា ទទួលបាន ១៤៨ សំឡេង គណបក្សឆន្ទៈខ្មែរទទួល ២០ សំឡេង គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ០ សំឡេង និង គណបក្សកម្លាំងជាតិ ទទួលបាន ០ សំឡេង។

លោក សេង ណេង បន្ថែមថា សម្រាប់អង្គបោះឆ្នោតជាអ្នកតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង ១៦៨ រូប បានអញ្ជើញចូលរួមបោះឆ្នោតយ៉ាងផុលផុសប្រកបដោយស្នាមញញឹមរបស់ខ្លួន។ ក្រោយបង្ហាញលទ្ធផលឆ្នោតជាបឋមនេះហើយ ក្រុមការងារ ក៏បានដឹកជញ្ជូនហិបឆ្នោតទៅកាន់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តផងដែរ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?