ព័ត៌មានជាតិ
មកដល់ពេលនេះ ឧកញ៉ា ទន់ ឆៃអ៊ាង កំពុងកាយថ្មចេញពីទន្លេជាបណ្តេីរៗ
នៅព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានសេចក្ដីសាទរ ពេលឃេីញសកម្មភាពក្រុមការងារ ឧកញ៉ា ទន់ ឆៃអ៊ាង កាយថ្មចេញពីទន្លេមេគង្គ វិញជាបណ្តេីរៗ។

សកម្មភាពកាយនេះ បន្ទាប់ពីរដ្ឋបាលខេត្តកំពង់ចាម បានតម្រូវឱ្យភាគីម្ចាស់ដីបញ្ឈប់ការចាក់ថ្មចូលផ្ទៃទន្លេ ហើយត្រូវកាយយកថ្មដែលបានចាក់រួចនោះចេញវិញឱ្យអស់យ៉ាងយូរក្នុងរយៈពេល ៧០ថ្ងៃកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ។ ជាមួយគ្នានេះ ត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តកំពង់ចាម ក្នុងរយៈពេល ១ខែម្តង រៀងរាល់ចុងខែនីមួយៗ ពីវឌ្ឍនភាព នៃការកាយថ្មចេញពីទន្លេ។

គួរបញ្ជាក់ថា ការធ្វេីសកម្មភាពចាក់ថ្មចូលទន្លេ របស់ ឧកញ៉ា ទន់ ឆៃអ៊ាង មានរយៈពេលជិត ២ខែមកហើយ ពោលតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មកម្ល៉េះ។ ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្ដោយទន្លេប្រវែង ២៩៤,៦ម៉ែត្រ ដែលទើបចាក់បានប្រវែង ១៣០ ម៉ែត្រ។ សកម្មភាពនៃការចាក់ថ្មចូលទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ។

យោងតាមអនុក្រឹត្យស្តីពី ការគ្រប់អាងទន្លេ ២០១៥ ជំពូកទី៣ មាត្រា៨ បានចែងថា ដីចំណីមាត់ច្រាំង និងឆ្នេរ នៃតំបន់អាងទន្លេ ត្រូវកំណត់ចម្ងាយដូចតទៅ៖ ឆ្នេរ និងពាមសមុទ្រ ចម្ងាយ១០០ (មួយរយ) ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា) ទន្លេដីចម្ងាយ ៥០ (ហាសិប) ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ គឺចាត់ទុកថាជាសម្បត្តិសាធារណៈរបស់ដ្ឋ៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ