Connect with us

ព័ត៌មានជាតិ

រូបថតជាង ១០០ សន្លឹកពី​​​តំបន់​ជួរ​ភ្នំក្រវាញ បំផុស​​ទឹកចិត្ត​យុវជន​​ឲ្យ​ចូលរួម​ការពារ​ធនធានធម្មជាតិ

បានផុស

នៅ

ពិព័ណ៍​រូបថត «ភ្នំ​ក្រវាញ​រៀងរហូត» បាន​ទាក់ទាញ​ទឹកចិត្ត​យុវជនឲ្យចាប់អារម្មណ៍ទៅលើធនធាន​ជីវចម្រុះ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ដែល​ត្រូវ​បាន​ពិភពលោក​ហៅ​ថា​ជា​តំបន់​រង​ទឹកភ្លៀង​ធំ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​វ័យ​ជាង ២០ ឆ្នាំ និង​កំពុង​សិក្សា​ជំនាញ​កសិកម្ម​នៅ​សាកលវិទ្យាល័យ​កសិកម្ម​ចម្ការ​ដូង រិម សុតី រួម​ទាំង​មិត្តភ័ក្រ​​ជាច្រើន​នាក់​បាន​មក​ទស្សនា​ពិព័រណ៍​រូបថត ​«ជួរ​ភ្នំ​ក្រវាញ​រៀង​រហូត​» កាល​ពី​ចុង​សប្តាហ៍​មុន។

​សម្លឹង​​ផ្ទាំង​រូបថតតម្រៀបជាជួរ​តាម​ជញ្ជាំង​ពី​​មួយ​ទៅ​មួយ​បាន​ធ្វើ​ឲ្យ​យុវតី​រូប​នេះ​ដក់​ចិត្ត​ទៅ​សម្បត្តិ​ធម្មជាតិ​ដ៏​សំបូរ​បែប​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ។

រិម សុតី បាន​ប្រាប់​ថា «ខ្ញុំ​មិន​ដែល​បាន​​ទៅ​តំបន់​ភ្នំ​ក្រវាញ​ពីមុន​ទេ ធ្លាប់​ឮ​គេ​ថា​ជា​តំបន់​សំបូរ​ព្រៃឈើ។ តាមរយៈ​​​រូបថត​បាន​​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ទៅ​សម្បត្តិ​ធនធាន​ធម្មជាតិ​​ដ៏​កម្រ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ហើយជំរុញទឹកចិត្ត​ឲ្យស្រលាញ់​តំបន់ធម្មជាតិ​ទាំងនោះ»។

និស្សិត​ឆ្នាំទីពីរ​ផ្នែកកសិកម្ម​រូបនេះបន្តថា ​​ពិព័រណ៌​រូបថត​ជួរ​ភ្នំក្រវាញ​បាន​បង្ហាញ​ជ្រុងផ្សេងៗ​នៃ​តំបន់ព្រៃការពារ​នេះ និង​ក៏​បំផុសស្មារតី​ដល់​យុវជនបានស្គាល់និង​ចូលរួម​ថែរក្សា​សម្បត្តិធនធាន​ធម្មជាតិដែលមាននៅលើទឹកដីកម្ពុជាកុំ​ឲ្យបាត់បង់​។

ជា​​គ្រូ​បណ្តុះបណ្តាល​ផ្នែក​វេជ្ជសាស្រ្ត​សត្វ​នៅសាលាជាតិកសិកម្ម​ចម្ការដូង កញ្ញា ចាន់ រដ្ឋាណា ដែល​ធ្លាប់​បាន​ទៅ​ដល់​​តំបន់​ជួរ​ភ្នំ​ក្រវាញ​កន្លងមក​បាន​ប្រាប់​ថា «នៅ​តំបន់​ជួរ​ភ្នំក្រវាញ​មាន​អ្វី​ដែល​យើង​មិន​ដែល​ដឹងជាមួយធនធាន​ជីវចម្រុះ​ដ៏​សំបូរបែប​ ខណៈ​តំបន់​នោះមានការ​អភិរក្ស​ព្រៃឈើ​បាន​យ៉ាង​ល្អ»។

នៅ​ពេល​សួរ​ថា បើ​សិន​ធនធាន​ធម្មជាតិ​ទាំង​នោះ​ត្រូវ​បាត់​បង់​តើ​យល់​ឃើញ​បែប​ណា​ដែរ? រដ្ឋាណា​​ប្រាប់​ថា វា​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ ពីព្រោះ​សម្បត្តិ​អស់​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើនណាស់​​​សម្រាប់​មនុស្សជាតិ។

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ កំពុង​ធ្វើការ​ពាក់ព័ន្ធ​ការ​អភិរក្ស​ព្រៃឈើ​នៅតំបន់​​ជួរ​ភ្នំ​ក្រវាញតាំងពីឆ្នាំ ២០០១។​ កញ្ញា​ ជូលី ហ្កាលែត នាយកប្រតិបត្តិ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃបាន​ឲ្យ​ដឹង​ថា ​ពិពរណ៍​រូបថត «ភ្នំ​ក្រវាញ​ជា​រៀង​រហូត​» ​រៀបចំ​ឡើង​ក្នុង​គោលដៅ​លើកកម្ពស់ស្មារតី​យុវជន​ឲ្យ​​ចូលរួម​ថែក​រក្សា​ការពារព្រៃឈើនៅ​តំបន់ជួរ​ភ្នំក្រវាញ ដែល​គេ​ដឹង​ថា​ជា​តំបន់ព្រៃរង​ទឹកភ្លៀង​ធំបំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍។​

ព្រៃ​ឈើ​ផ្តល់ភាពត្រជាក់ ជាជម្រកសត្វព្រៃរាប់ពាន់ប្រភេទ ទាក់ទាញទឹកភ្លៀងនិងជួយការពារ​ទប់ស្កាត់​គ្រោះរាំងស្ងួត និង​​គ្រោះ​ទឹកជំនន់។ ​ព្រៃឈើ​ស្រូបយកឧស្ម័នកាបូន​ឌី​អុកស៊ីត ផ្តល់​មកវិញនូវ​ខ្យល់​បរិសុទ្ធ​សម្រាប់ដកដង្ហើម និងបង្កើតឱកាស​ការងារជាច្រើន ហើយក៏ជា​ជម្រក​របស់​ជនជាតិ​ដើមភាគតិច ដែលរស់នៅ​អាស្រ័យ​ផលពីព្រៃឈើផង​ដែរ។

បើប្រៀបធៀប​តំបន់ផ្សេងទៀតដែល​រងការ​កើន​ឡើង​កម្តៅ តំបន់​ជួរ​ភ្នំ​ក្រវាញ​មាន​សីតុណ្ហភាព​​​​មធ្យម​ត្រឹម ៣២ អង្សា​សេ ដែល​នេះ​បានមកពី​គម្របព្រៃឈើ។ នេះបើតាម​កញ្ញា ជូលី ហ្កាលែត។

​ពិព័រណ៍ “ភ្នំក្រវាញជារៀងរហូត” ដែល​មាន​រូបថត​ច្រើន​ជាង ១០០ សន្លឹក​ត្រូវ​បាន​ដាក់តាំង​​បង្ហាញ​ដល់សាធារណជនអាច​ទស្សនា​ដោយ​សេរី​ចាប់​​ពីថ្ងៃ ២៣ កុម្ភៈដល់ ១៨ មីនា នៅ Factory Phnom Penh ដោយ​​រំលេចរូបភាព​​ជីវចម្រុះផ្សេងៗនៅ​តំបន់ជួរភ្នំក្រវាញ​​ដែល​គ្រប​ដណ្តប់​លើផ្ទៃដី​ជាង ១ លាន​ហិកតា។

លោក FONKi ស្ថាបនិក និងជាប្រធាន FT Gallery ជាដៃគូសហការ​រៀបចំពិព័រណ៌​ «ជួរភ្នំក្រវាញ​រៀងរហូត» បាន​​បញ្ជាក់ថា ការ​រៀបចំ​​ពិព័រណ៌នេះជា​កិច្ចខិតខំប្រឹងប្រែងជួយដល់ប្រជាសហគមន៍ បណ្តុះ​ស្មារតី​ដឹងគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ជីវៈចម្រុះដ៏អស្ចារ្យរបស់កម្ពុជា។

លោកថា តំបន់​ព្រៃ​រងទឹកភ្លៀងជួរភ្នំក្រវាញ គឺជាព្រៃមួយក្នុងចំណោមព្រៃរង​ទឹកភ្លៀងដែល​ពុំទាន់រងផលប៉ះពាល់​ចុងក្រោយ​បង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។

បើ​តាម​លោក FONKi នេះ​ជា​ឆ្នាំ​ទីពីរ​សម្រាប់​ពិព័រណ៍​​​រូបថត លើក​កម្ពស់ស្មារតី​​យល់ដឹងពីការ​ចូលរួមថែរក្សា​​​ព្រៃឈើ​នៅ​​តំបន់​ជួរ​ភ្នំ​ក្រវាញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម