ព័ត៌មានជាតិ
ប្រាសាក់ បើកដំណើរការសាខាថ្មីមួយបន្ថែមទៀត នៅក្រុងសៀមរាប
ក្នុងគោលបំណងផ្តល់ភាពងាយស្រួល សេវាលឿនរហ័ស និងកាន់តែខិតជិតជាមួយអតិថិជនរបស់ខ្លួន ក៏ដូចជាឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរផងដែរ ប្រាសាក់ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ នៅកម្ពុជា បានពង្រីកបណ្ដាញការិយាល័យថ្មីមួយបន្ថែមទៀត នៅខេត្តសៀមរាបគឺ «សាខាក្រុងអង្គរ» ដែលមានអាសយដ្ឋាន៖ ផ្លូវជាតិលេខ 6 ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
![](https://kampucheathmey.com/wp-content/uploads/2020/11/PR_Krong-Angkor-Branch-1024x725.png)
គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ 2020 នេះ ប្រាសាក់ បានពង្រីកបណ្តាញការិយាល័យរបស់ខ្លួនរហូតដល់ 182 សាខាទូទាំងប្រទេស និងបានបម្រើសេវាធនាគារជូនអតិថិជនរបស់ខ្លួនស្របតាមយុគឌីជីថល និងភាពស៊ីវិល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ។ សមិទ្ធផលដ៏ល្អនេះ គឺសបញ្ជាក់ឲ្យឃើញនូវសក្តានុពលរបស់ប្រាសាក់ ក្នុងការផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុដែលផ្ដល់នូវភាពរីកចម្រើន ហើយប្រាសាក់មានឆន្ទៈដ៏មោះមុត ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរឡើង។
ប្រាសាក់ សាខាក្រុងអង្គរ ជាសាខាទី 3 ក្នុងក្រុងសៀមរាប ហើយសព្វថ្ងៃនេះ ក្នុងក្រុងសៀមរាប មានអេធីអឹមចំនួន 7 ទីតាំង ត្រូវបានដំឡើង ដើម្បីបម្រើសេចក្ដីត្រូវការរបស់អតិថិជននៅក្នុងក្រុងសៀមរាប។ លើសពីនេះ ចាប់ពីថ្ងៃនេះតទៅ ការធ្វើប្រតិបត្តិការដាក់ ដក និងផ្ទេរប្រាក់ឆ្លងស្នាក់ការទៅ-មករវាងសាខាសៀមរាប សាខាស្វាយដង្គំ និងសាខាក្រុងអង្គរ គឺពុំគិតកម្រៃសេវាឡើយ។
លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា៖ «មកទល់នឹងបច្ចុប្បន្ននេះ ប្រាសាក់មានសាខាចំនួន 9 នៅទូទាំងខេត្តសៀមរាប ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបជូនអតិថិជន រួមមាន៖ សេវាប្រាក់បញ្ញើសន្សំ សេវាឥណទាន ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ដាក់ប្រាក់តាមម៉ាស៊ីនអេធីអឹម ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់បាគង សេវាផ្ទេរមូលនិធិភ្លាមៗ ឬ ផ្ទេរប្រាក់ឆ្លងធនាគារ និងសេវាផ្សេងៗទៀត។ ហើយយើងនៅតែប្ដេជ្ញាចិត្តខ្ពស់ ក្នុងការផ្ដល់ជូនបទពិសោធន៍បម្រើសេវាអតិថិជនដ៏ល្អបំផុតនិងពាំនាំមកនូវសេវាហិរញ្ញវត្ថុកាន់តែល្អប្រសើរក្នុងការគាំទ្រដល់ការរីកចម្រើនរបស់អតិថិជនរបស់យើង»។
សូមបញ្ជាក់ផងដែរថា ការបើកគណនីសន្សំ នៅប្រាសាក់នៅថ្ងៃនេះ អតិថិជននឹងទទួលបានប័ណ្ណអេធីអឹមភ្លាមៗ ហើយអតិថិជនអាចផ្ទេរប្រាក់ ទិញកាតទូរស័ព្ទ ផ្ទេរប្រាក់តាមលេខសម្ងាត់ទៅអ្នកគ្មានគណនី ពិនិត្យសមតុល្យគណនី និងសេវាផ្សេងៗដោយមិនអស់កម្រៃសេវា។
អាស្រ័យហេតុនេះ សូមអតិថិជនទាំងអស់រីករាយ ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងការផ្តល់សេវាបម្រើដោយភាពរួសរាយរាក់ទាក់ពីប្រាសាក់សាខាក្រុងអង្គរ។ លោកអ្នកអាចរកទីតាំងសាខាបានតាម https://bit.ly/31mKyod។ សម្រាប់ព័ត៌មានបន្ថែម ឬ ត្រូវការប្រើប្រាស់កម្ចីពីប្រាសាក់ សូមទាក់ទងតាមទូរស័ព្ទលេខ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ឬ ចូលទៅកាន់វេបសាយត៍ www.prasac.com.kh ។
អត្ថបទពាណិជ្ជកម្ម
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត