Connect with us

ព័ត៌មានជាតិ

ប្រា​សាក់ បើក​ដំណើរការ​សាខា​ថ្មី​មួយ​បន្ថែម​ទៀត​ នៅ​ក្រុង​សៀមរាប​

បានផុស

នៅ

​ក្នុង​គោលបំណង​ផ្តល់​ភាពងាយស្រួល សេវា​លឿន​រហ័ស និង​កាន់តែ​ខិត​ជិត​ជាមួយ​អតិថិជន​របស់ខ្លួន ក៏ដូចជា​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​ឥត​ឈប់ឈរ​ផងដែរ ប្រា​សាក់​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ ​នៅ​កម្ពុជា បាន​ពង្រីក​បណ្ដាញ​ការិយាល័យ​ថ្មី​មួយ​បន្ថែម​ទៀត នៅ​ខេត្ត​សៀមរាប​គឺ «​សាខា​ក្រុង​អង្គរ​» ដែល​មាន​អាសយដ្ឋាន​៖ ផ្លូវជាតិ​លេខ 6 ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គិត​ត្រឹម​ដើមខែ​វិច្ឆិកា ឆ្នាំ 2020 នេះ ប្រា​សាក់ បាន​ពង្រីក​បណ្តាញ​ការិយាល័យ​របស់​ខ្លួនរ​ហូត​ដល់ 182 សាខា​ទូទាំង​ប្រទេស និង​បាន​បម្រើ​សេវា​ធនាគារ​ជូន​អតិថិជន​របស់​ខ្លួន​ស្របតាម​យុគ​ឌីជីថល និង​ភាព​ស៊ីវិល័យ​លើ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​។ សមិទ្ធផល​ដ៏​ល្អ​នេះ គឺ​ស​បញ្ជាក់​ឲ្យ​ឃើញ​នូវ​សក្តានុពល​របស់​ប្រា​សាក់ ក្នុង​ការផ្តល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ផ្ដល់​នូវ​ភាព​រីកចម្រើន ហើយ​ប្រា​សាក់​មាន​ឆន្ទៈ​ដ៏​មោះមុត​ ក្នុង​ការ​លើកកម្ពស់​ជីវ​ភាព​របស់​ប្រជាជន​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​។

​ប្រា​សាក់ សាខា​ក្រុង​អង្គរ ជា​សាខា​ទី 3 ក្នុង​ក្រុង​សៀមរាប ហើយ​សព្វថ្ងៃនេះ ក្នុង​ក្រុង​សៀមរាប មាន​អេ​ធី​អឹម​ចំនួន 7 ទីតាំង ត្រូវបាន​ដំឡើង​ ដើម្បី​បម្រើ​សេចក្ដី​ត្រូវការ​របស់​អតិថិជន​នៅ​ក្នុង​ក្រុង​សៀមរាប​។ លើសពី​នេះ ចាប់ពី​ថ្ងៃនេះ​តទៅ ការ​ធ្វើ​ប្រតិបត្តិ​ការ​ដាក់ ដក និង​ផ្ទេរ​ប្រាក់​ឆ្លង​ស្នាក់​ការ​ទៅ​-​មករ​វាង​សាខា​សៀមរាប សាខា​ស្វាយដង្គំ និង​សាខា​ក្រុង​អង្គរ គឺ​ពុំ​គិត​កម្រៃ​សេវា​ឡើយ​។

​លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា​៖ «​មកទល់នឹង​បច្ចុប្បន្ននេះ ប្រា​សាក់​មាន​សាខា​ចំនួន 9 នៅ​ទូទាំង​ខេត្តសៀមរាប​ ដើម្បី​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​ជូន​អតិថិជន រួមមាន​៖ សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ឥណទាន ផ្ទេរប្រាក់ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ដាក់​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់​ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹម ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស អេ​ធី​អឹម សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត សេវា​ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) សេវា​ទូទាត់​បាគង សេវា​ផ្ទេរ​មូលនិធិ​ភ្លាមៗ ឬ ផ្ទេរប្រាក់​ឆ្លង​ធនាគារ និង​សេវា​ផ្សេងៗ​ទៀត​។ ហើយ​យើង​នៅតែ​ប្ដេជ្ញាចិត្ត​ខ្ពស់ ​ក្នុងការ​ផ្ដល់ជូន​បទពិសោធន៍​បម្រើសេវា​អតិថិជន​ដ៏​ល្អ​បំផុត​និង​ពាំ​នាំមក​នូវ​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ល្អ​ប្រសើរ​ក្នុង​ការ​គាំទ្រ​ដល់​ការ​រីកចម្រើន​របស់​អតិថិជន​របស់​យើង​»​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ការបើក​គណនី​សន្សំ នៅ​ប្រា​សាក់​នៅថ្ងៃនេះ អតិថិជន​នឹង​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ភ្លាមៗ ហើយ​អតិថិជន​អាច​ផ្ទេរប្រាក់ ទិញ​កាត​ទូរស័ព្ទ ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់​ទៅ​អ្នក​គ្មាន​គណនី ពិនិត្យ​សមតុល្យ​គណនី និង​សេវា​ផ្សេងៗ​ដោយ​មិន​អស់​កម្រៃ​សេវា​។​

​អាស្រ័យហេតុនេះ សូម​អតិថិជន​ទាំងអស់​រីករាយ​ ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និង​ការផ្តល់សេវា​បម្រើ​ដោយ​ភាព​រួសរាយ​រាក់ទាក់​ពី​ប្រា​សាក់​សាខា​ក្រុង​អង្គរ​។ លោកអ្នក​អាច​រក​ទីតាំង​សាខា​បាន​តាម https://bit.ly/31mKyod។ សម្រាប់​ព័ត៌មាន​បន្ថែម ឬ ត្រូវការ​ប្រើប្រាស់​កម្ចី​ពី​ប្រា​សាក់ សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ឬ ចូលទៅ​កាន់​វេ​ប​សាយ​ត៍ www.prasac.com.kh ។​

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម