Connect with us

ព័ត៌មានជាតិ

ជិត ១សប្ដាហ៍ លោក ប្រាយ រ៉ាវុធ លក់ឆៃថាវបានប្រមាណជាង ១៥តោន ក្រោយបារម្ភរឿងទីផ្សារកន្លងមក

បានផុស

នៅ

លោក ប្រាយ រ៉ាវុធ កសិករដាំឆៃថាវ ស្ថិតនៅក្នុងភូមិ សំរោងពងទឹក ឃុំ ភារីមានជ័យ ស្រុក បសេដ្ឋ ខេត្ត កំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ត្រឹមរយៈពេលជិត ១សប្ដាហ៍ លោកអាចប្រមូលទិន្នផលឆៃថាវ លក់ចេញទៅកាន់ទីផ្សារបានប្រមាណជាង ១៥តោន ខណៈដែលលោក អះអាងថា មានឆៃថាវ ក្នុងចំការសរុបមានចំនួនជាង ២០តោន តាមការប៉ាន់ស្មាន កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាយ រ៉ាវុធ កសិករដាំឆៃថាវ បន្ថែមទៀតថា សម្រាប់តម្លៃលក់ចេញ ​នៅឆ្នាំនេះ លោកអាចលក់ចេញទៅកាន់ទីផ្សារបានក្នុងតម្លៃ បោះដុំ ១គីឡូក្រាម ៦០០រៀល និងលក់រាយ ក្នុងតម្លៃ ៦០០រៀល ទៅ ៧០០រៀល ក្នុង ១គីឡូក្រាម ទៅតាមតម្លៃទីផ្សារបច្ចុប្បន្ន។

កសិកររូបនេះ បន្តទៀតថា សម្រាប់អតិថិជន ឬម៉ូយ ដែលមកទិញដល់ចំការ ភាគច្រើនគឺ អាជីវករ រស់នៅក្នុងមូលដ្ឋានជាមួយគ្នា ដែលពួកគាត់មកទទួលទិញយកទៅលក់បន្តនៅផ្សារក្បែរៗផ្ទះ និងខ្លះទៀតជាអ្នកដំណើរដែលមកដើរលេងកម្សន្ត ក៏បានជួយទិញឆៃថាវ ពីចំការរបស់លោកទៅផ្ញើបងប្អូន នៅរាជធានីភ្នំពេញ ផងដែរ។

លោក ប្រាយ រ៉ាវុធ ក៏បានបញ្ជាក់ទៀតថា បើធៀបទៅនឹងបណ្ដាឆ្នាំមុនៗ តម្លៃឆៃថាវ មានការថយចុះយ៉ាងខ្លាំង តែលោកនៅតែបន្តលក់ចេញដើម្បីបានថវិកាខ្លះមកវិញ ព្រោះការដាំឆៃថាវ នៅឆ្នាំនេះ ត្រូវចំណាយថ្លៃដើមទៅលើជី និងទឹកសម្រាប់ស្រោចស្រពដំណាំ ម្ល៉ោះហើយ ទើបលោកត្រូវប្រញាប់លក់ចេញ ម៉្យាងដោយសារតម្លៃទីផ្សារបច្ចុប្បន្ននេះមានការថយចុះដូចគ្នា មិនថាដំណាំ ឆៃថាវ ស្វាយ ត្រសក់ នោះទេ គឺអាចលក់ចេញបានត្រឹមតែ ក្នុងតម្លៃមួយដែលអាចទប់ទល់នឹងថ្លៃដើម តែប៉ុណ្ណោះ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម