ព័ត៌មានជាតិ
ព្រឹត្តិការណ៍ក្បួនដង្ហែតុក្កតាយក្ស ខេត្តសៀមរាប មានភ្ញៀវជាតិ និងអន្តរជាតិ ទស្សនាយ៉ាងច្រើនកុះករ
កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ក្បួនដង្ហែតុក្កតាយក្ស គេសង្កេតឃើញមានភ្ញៀវជាតិ និងអន្តរជាតិ បានអញ្ជើញមកទស្សនាតាមដងវិថីយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍នេះ ក៏មានវត្តមានរបស់ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងក្រុមគ្រួសារ អញ្ជើញចូលរួមទស្សនាផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-1428-1024x682.png)
ការរៀបចំដង្ហែក្បួនតុក្កតាយក្សនេះ គឺមានការចូលរួមពីក្មេងៗ មកអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ បញ្ហាអនាម័យ បរិស្ថាន សត្វឆ្នាំទាំង១២ ការលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍ វិស័យអប់រំជូនសាធារណជនឱ្យកាន់តែទូលំទូលាយកន្លងមក។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-1429-1024x682.png)
គម្រោងរៀបចំតុក្កតាយក្ស បានចាប់បង្កើតឡើងនៅខេត្តសៀមរាប ក្នុងឆ្នាំ ២០០៧ ដោយសិល្បករជនជាតិអង់គ្លេសមួយក្រុម។ កម្មវិធីត្រូវបានប្រារព្ធរាល់ឆ្នាំ រហូតដល់២០១៨ និងត្រូវបានផ្អាកពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១។ ក្រោយមក ពេលវិបត្តិកូវីដ១៩ មានភាពប្រសើរឡើងវិញ ក្រុមការងារក៏បានចាប់ផ្តើម ធ្វើឡើងវិញនៅឆ្នាំ២០២២ ដោយមានកាសហការជាមួយ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយត្រូវបានដង្ហែនៅផ្លូវភូមិព្រះដាក់ ខេត្តសៀមរាប និងឆ្នាំ២០២៣ ចាប់ផ្តើមដំឡើង និងដង្ហែនៅក្រុងសៀមរាបវិញ។
លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងកិច្ចការទូទៅគម្រោងតុកតាយក្ស បានឱ្យដឹងថា នេះជាឆ្នាំទី ១៣ហើយ ក្នុងការដង្ហែតុក្កតាយក្ស នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប/អង្គរ ហើយសម្រាប់ឆ្នាំ២០២៤ នេះ បានលើកនូវប្រធានបទ ដាយណូស័រ ដែលជាអំបូរសត្វបានផុតពូជពីភពផែនដី ហើយត្រូវបានក្រុមការងារ ធ្វើការរំលឹកឡើងវិញនូវរាល់អំបូរសត្វដាយណូស័រជាពូជភាវៈរស់រាប់លានឆ្នាំមុន សត្វលោកសព្វថ្ងៃកើតមាន ក្នុងគោលបំណងបង្ហាញដល់ក្មេងៗជំនាន់ក្រោយបានស្គាល់អំបូរសត្វទាំងនេះ។ ម៉្យាងវិញទៀត ការរៀបចំព្រឹត្តិការណ៍នៃក្បួនដង្ហែតុក្កតាយក្សនៅខេត្តសៀមរាប គឺក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា នៅខេត្តសៀមរាប ស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍បានដាក់ចេញ ដែលជាកន្លែងតំបន់ទេសចរណ៏ពិភពលោកបានស្គាល់ បានឃើញយ៉ាងពិតប្រាកដ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-1430-1024x682.png)
លោកបានបញ្ជាក់ថា ការរៀបចំធ្វើតុក្កតាយក្សនេះ មានសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្ស យុវជនស្ម័ត្រចិត្តប្រមាណ ៦៥០នាក់ មកពីសាលារដ្ឋ និងឯកជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ចំនួន ១៩អង្គការទៀត។ ការធ្វើរូបតុក្កតាយក្សឆ្នាំ២០២៤ នេះ មានប្រភេទដាយណូស័រ ថីរ៉ានូស័ររើសរិខ( Tyrannosaurus Rex), ស្តែកកេស័ររើស ( Stegosaurus ),ត្រៃសេរេថប់ស៍(Triceratops ),ធារេដាថុល (Pteradactyl) ,អ៊ីខេឡូ ស័ររើស( Ankylosaurus),ប៉ារ៉ាស័ររូឡូប ផើស (Parasaurolophus), អ៊ីឡាមូ ស័ររើស (Elasmosaurus),ឌីឡូហ្វូ ស័ររើស( Dilophosaurus ) និងប្រោនតុន ស័ររើស (Brontosaurus) ដែលត្រូវបានដង្ហែបង្ហាញដល់ទស្សនិជនបានទស្សនាកម្សាន្ត និងសិក្សាស្វែងយល់ អំពីអំបូរសត្វដែលបានផុតពូជទាំងនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-1433-1024x682.png)
គួរជម្រាបផងដែរថា ក្បួនដង្ហែតុក្កតាយក្សនេះ បានធ្វើការដង្ហែទៅតាមដងវិថីក្នុងក្រុង តាមបណ្តោយដងស្ទឹងសៀមរាប ដោយមានការប្រគុំ តន្ត្រី ក្រុមភ្លេងសិស្សសាលាវត្តបូព៌ ក្រុមយុវជនកាយរិទ្ធកម្ពុជា ក្រុមរបាំត្រុដ៏ ក្រុមភ្លេងបូរាណ, ការសម្តែងសៀក និងបានឆ្ពោះយកទៅដាក់តាំងនៅទីសួនព្រះរាជដំណាក់ ជូនដល់ភ្ញៀវជាតិ អន្តរជាតិសម្រាប់ទស្សនាកម្សាន្ត៕
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-1435-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-1434-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-1436-1024x682.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-1432-1024x682.png)
អត្ថបទ៖ គឿន វេត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត