Connect with us

ព័ត៌មានជាតិ

ជិត ២ ថ្ងៃ សកម្មភាពកាយថ្មចេញពីទន្លេ ក្នុងស្រុកស្រីសន្ធរ សម្រេចបានជាង ១០​ ភាគរយ

បានផុស

នៅ

នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ អាជ្ញាធរខេត្តកំពង់ចាម បានបន្តចុះពិនិត្យវឌ្ឍនភាព និងចាត់វិធានការផ្លូវច្បាប់លើ ឧកញ៉ា ទន់ ឆៃអ៊ាង ដែលកាយថ្មចូលទន្លេ ខណៈក្រុមការងារម្ចាស់ភាគីដីកំពុងធ្វើសកម្មភាពកាយថ្មចេញពីទន្លេជាបណ្តើរៗ ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ ឧកញ៉ា ទន់ ឆៃអ៊ាង បានចាក់ថ្មចូលទន្លេ សន្យាថា ក្រុមការងាររបស់លោក នឹងខិតខំប្រឹងប្រែងអនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយកាយយកថ្មចេញពីទន្លេ ឱ្យអស់យ៉ាងយូរជាង ១០ថ្ងៃ។ ឧកញ៉ា  ទន់ ឆៃអ៊ាង បានអះអាងដូច្នេះ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ខណៈ ដែលអាជ្ញាធរខេត្តកំពង់ចាម  និងមន្ត្រី ជំនញ ចុះធ្វើការត្រួតពិនិត្យ ការធ្វើសកម្មភាពកាយថ្មចេញ និងមន្ត្រីផ្នែកច្បាប់ ក៍បានចុះធ្វើការងារមួយនេះដែរ។

ទន្ទឹមនឹងនេះដែរ  ឧកញ៉ា ទន់ ឆៃអ៊ាង បានប្រាប់ឱ្យ អ្នកសារព័ត៌មាន ដឹងទៀតថា  ក្រុមការងារលោកនឹងធ្វើសកម្មភាព ទាំងថ្ងៃទាំងយប់  ពោលគឺសម្រុកធ្វើ ២៤ម៉ោងតែម្ដង ដើម្បីឱ្យរួចរាល់មុនថ្ងៃកំណត់  ខណៈបច្ចុប្បន្ននេះ សកម្មភាពកាយថ្ម បានប្រមាណជាង ១០ភាគរយ មកហើយ ដោយប្រើគ្រឿងចក្រ អាអិច ៦ គ្រឿង ប្លុងតុង ២ និងរថយន្ត ២គ្រឿង សម្រាប់កាយថ្មចេញពីទន្លេដែលបានចាក់ថ្ម ចូលកាលពីពេលកន្លងទៅ៕

អត្ថបទ និងរូបភាព ៖ ឡេក  ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម