Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អះអាងថា កោះអាចម៍សេះ ជាកោះរបស់ខ្មែរ មានកម្លាំងឈរជើងការពារជាប្រចាំ

បានផុស

នៅ

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានច្រានចោលការផ្សាយថា កោះអាចម៍សេះ ជារបស់ប្រទេសវៀតណាម តែផ្ទុយទៅ វិញ កោះអាចម៍សេះ ជាកោះរបស់ខ្មែរ ដែលមានទីស្នាក់ការប៉ុស្តិ៍នគរបាលឈរជើងការពារជាប្រចាំ។ នេះបើតាមសេចក្ដីបំភ្លឺរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកបំភ្លឺបែបនេះ ក្រោយមានការផ្សព្វផ្សាយព័ត៌មានលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លើគណនីឈ្មោះ «អ៊ុក សីលា/Seila» ដែលបានសរសេរ និងបង្ហោះខ្លឹមសារ ថា «កោះអាចម៍សេះរបស់ខ្មែរម៉េច Google ដាក់ថា កោះរបស់វៀតណាម» ព្រមទាំងភ្ជាប់រូបភាពថតចេញពី Google Map និងរូបថតប៉ុស្តិ៍កោះអាចម៍សេះ»។

ជុំវិញការផ្សាយនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអះអាងថា កោះអាចម៍សេះ គឺជាកោះមួយ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នៃប្រទេសកម្ពុជា ដោយមានទីស្នាក់ការប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក គឺ «ប៉ុស្តិ៍កោះអាចម៍សេះ» ឈរជើងយាមនៅទីនោះ និងមានភ្ញៀវទេសចរចេញចូលទស្សនាកម្សាន្តជាប្រចាំ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានសង្កត់ធ្ងន់ថា ផែនទី Google Map មិនមែនជាផែនទីផ្លូវការ ដែលកំណត់ខ្សែបន្ទាត់ព្រំដែនរវាងរដ្ឋ និងរដ្ឋ នោះឡើយ ហើយផ្ទុយទៅវិញ ផែនទីនេះ បង្កើតឡើងសម្រាប់តែគោលដៅពាណិជ្ជកម្មរបស់ខ្លួនតែប៉ុណ្ណោះ។ តែយ៉ាងណាមិញ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានគូសបញ្ជាក់ថា នឹងធ្វើកិច្ចការបន្តជាមួយក្រុមហ៊ុន Google ចំពោះករណីនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ២១ ម៉ោង មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

Sokha Hotels

ព័ត៌មានពេញនិយម