Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង ​បំភ្លឺករណីបាក់ស្រុតច្រាំង​ស្ទឹងសង្កែ​

បានផុស

នៅ

​រដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះថា​ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្ត បានទម្លាក់​កម្ពស់ទឹកស្ទឹងសង្កែ ដើម្បីសាងសង់ស្ថានីយបូមទឹកឆៅសម្រាប់ផ្គត់ផ្គង់រោងចក្រ ផលិតកម្មទឹកស្អាត ដែល​​ជាជំនួយហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំង សម្រាប់​ការអភិវឌ្ឍ(AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពផលិតទឹកស្អាតបាន ៥០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលមានទីតាំងស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែគួរឱ្យសោកស្តាយដោយសារបន្ទាប់ពីការទម្លាក់កម្ពស់ទឹករួច ច្រាំងស្ទឹងសង្កែដែលទើបនឹងកសាងរួច មានកន្លែងខ្លះត្រូវបាក់ស្រុត ដែលកន្លងមកក្រុមហ៊ុន បានខិតខំ​ធ្វើការកសាង យ៉ាងយកចិត្តទុកដាក់ចំពោះទីតាំងច្រាំងស្ទឹងដែលធ្លាប់តែបាក់ស្រុតនេះ ដោយកាយ​យកដីស្អុយចេញ និងចាក់បំពេញដីឥដ្ឋ និងក្រាលដុំថ្មដោយកិនបង្ហាប់តាមស្រទាប់នីមួយៗ។

ច្រាំងស្ទឹងដែលបាក់ស្រុតនេះ ស្ថិតក្នុងអំឡុងពេលសុពលភាពជួសជុលថែទាំរបស់​ក្រុមហ៊ុន​នៅឡើយ ដូចនេះក្រុមហ៊ុន នឹងបន្តសិក្សា លក្ខណៈបច្ចេកទេសបន្ថែមទៀត ដើម្បីរៀបចំជួស​ជុលច្រាំងស្ទឹងឡើងវិញ ហើយរដ្ឋបាលខេត្ត នឹងពិនិត្យ តាមដានយ៉ាងយក​ចិត្តទុកដាក់ចំពោះ​លក្ខណៈបច្ចេកទេស ដែលក្រុមហ៊ុននឹងបន្ត​ធ្វើការជួសជុលឡើងវិញ នៅពេលខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម