ព័ត៌មានជាតិ
ក្រសួងសាធារណការ ចុះពិនិត្យការសាងសង់ផ្លូវ-ស្ពាន ផ្លូវជាតិលេខ ៧ស្គន់-កំពង់ចាម
នៅព្រឹក ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក លីម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង ស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លងពីស្គន់ -កំពង់ចាម រួមនឹងមន្ត្រីជំនាញ តំណាងក្រុ មហ៊ុនទទួលម៉ៅការ មន្ទីរ អង្គភាពពាក់ព័ន្ធ នឹងអាជ្ញាធរមូលដ្ឋាន បានបន្តធ្វេីការចុះពិនិត្យការងារវឌ្ឍនភាពស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លងពីស្គន់ ស្រុកជេីងព្រៃ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹក ជញ្ជូន បានជំរុញឲ្យ ក្រុមហ៊ុន ទទួលម៉ៅការនិងក្រុមជាងធ្វេីយ៉ាងណាបង្កេីនយកចិត្តទុកដាក់លេីផ្នែកគុណភាព និងពិនិត្យឲ្យច្បាស់លេីការងារបច្ចេកទេសសសរគ្រឹះស្ពាន ហេីយក្រុមហ៊ុនត្រូវពន្លឿនការងារពីរង្វង់មូលស្គន់ ចាប់ផ្តេីមពីខែមីនាតទៅ។ លោក បានស្នេីឲ្យក្រុមការងារកំពុងដំណេីរការគម្រោងមួយនេះ ត្រូវពិនិត្យលេីប្រព័ន្ធទឹកស្អាត និងប្រព័ន្ធខ្សែកាប ត្រូវរាយការណ៍មកមន្ត្រីពាក់ព័ន្ធសិន ហេីយក្រុមការងារត្រូវបំពាក់សញ្ញាចរាចរណ៍តាមការដ្ឋាននីមួយៗផង ដេីម្បីអនុវត្តន៍ការងារ។
ទន្ទឹមនឹងនេះដែរ លោក លីម ស៉ីដេនីន ក៏បានបញ្ជាក់ថា ចំពោះបញ្ហាមានបណ្តឹងពីប្រជាពលរដ្ឋគឺក្រុមអនុគណៈកម្មាធិការខេត្តនឹងធ្វេីការងារដោះស្រាយជំនួសក្រុមហ៊ុន។ អ្វីដែល ជាការងារចុះវឌ្ឍនភាពនេះ គឺធ្វេីយ៉ាងណា ក្រុមការងាររបស់ក្រុមហ៊ុនទទួលម៉ៅការ ត្រូវពិនិត្យមេីលលេីគុណភាពការកិលបង្ហាប់គ្រឹះ និងកាយអាចម៍ដីចេញ នៃផ្លូវ ហេីយផ្នែកស្ពានវិញក្រុមការងារកំពុងធ្វេីជាហូហែហេីយ ខណៈ ស្ពានមួយចំនួនត្រូវវាយកំទេសចោល និងកសាងឡេីងវិញ ឲ្យត្រូវស្តង់ដាបច្ចេកទេសត្រឹមត្រូវ។
គូសបញ្ជាក់ថា គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ចំណុចចាប់ផ្ដើម ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ៕
អត្ថបទនិងរូបភាព៖ ឡេក ចាន់ពេជ្រ





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ