ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ គណបក្សប្រជាជនកម្ពុជាក្លាយជាជម្រើសតែមួយគត់និងមិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរ
លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាមហាជោគជ័យថ្មីមួយទៀតសម្រាប់គណបក្សប្រជាជនកម្ពុជា។ នេះគឺជាសំណេរបស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នារាត្រីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

តាមសំណេរដដែល លោក ប៉ែន បូណា វាយតម្លៃថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នេះបានបង្ហាញថា គណបក្សដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទទួលអាសនៈ ៥៥ ក្នុងចំណោម ៥៨ ដែលកើតចេញពីការបោះឆ្នោតអសកល។ កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានទទួលដល់ទៅ១២០អាសនៈក្នុងចំណោម ១២៥ អាសនៈក្នុងរដ្ឋសភា។
លោក ប៉ែន បូណា អះអាងថាការបោះឆ្នោតពីរលើកចុងក្រោយនេះ គឺឆ្លុះបញ្ចាំងពីមហាជោគជ័យជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតនៅកម្ពុជា។ ជោគជ័យដ៏ធំធេងនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាចដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ។ ការដឹកនាំប្រទេសឱ្យស្គាល់ការអភិវឌ្ឍដល់កម្រិតកំពូលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ គឺជាភស្តុតាងដែលមិនអាចប្រកែកបាន និងស្តែងឱ្យឃើញពីចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅចំពោះមុខក្រសែភ្នែកប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានដោយគ្មានជនណាឬក្រុមណាមួយអាចកាឡៃបាន ឡើយ។
អ្នកនាំពាក្យរូបនេះបន្ថែមថា សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជាដែលជាមេដឹកនាំដ៏ខ្លាំងពូកែគ្មានគូប្រៀប គឺជាអ្នកសាងប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់កម្ពុជាក្នុងសម័យទំនើប។ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកដឹកនាំបន្តវេនដ៏មានសក្តានុពល ពោរពេញដោយសមត្ថភាព និងបានដាក់ចេញគោលនយោបាយដែលឆ្លើយតបយ៉ាងល្អទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយដើរស្របនឹងនិន្នាការរបស់ពិភពលោកទៀតផង។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រយ៉ាងពេញលេញនិងយ៉ាងឆាប់រហ័សពីប្រជាពលរដ្ឋខ្មែរក៏ដូចជាពីសហគមន៍អន្តរជាតិ។

នេះគឺជាហេតុផលគ្រប់គ្រាន់ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាក្លាយជាជម្រើសតែមួយគត់មិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ ទំនុកចិត្តនិងការគាំទ្រពេញទំហឹងរបស់ប្រជាពលរដ្ឋ គឺជាប័ណ្ណធានាយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជាក្នុងការគ្រងតំណែងជាគណបក្សដឹកនាំប្រទេសក្នុងរយៈពេលយូរតទៅទៀត។
សរុបទៅ ចំណងទាក់ទងរវាងប្រជាពលរដ្ឋខ្មែរជាមួយគណបក្សប្រជាជនកម្ពុជាបានក្លាយជាកិច្ចសន្យាយ៉ាងរឹងមាំមិនអាចកាត់ផ្តាច់បានដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងនិរន្តរភាពនៃការអភិវឌ្ឍប្រទេសឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍ រុងរឿង និងមានចំណូលខ្ពស់ស្របតាមគោលដៅដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ៕
ដោយ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ