ព័ត៌មានជាតិ
ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសម៉ាឡេស៊ី នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ី គឺដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ចំពោះចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទៅលើវិស័យជាច្រើន។ នេះបើតាមលើកឡើងរបស់លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/002-7-967x1024.jpg)
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានដឹកគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។ លោក មាស សុភ័ណ្ឌ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសម៉ាឡេស៊ី នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/001-13-683x1024.jpg)
ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគីជាមួយលោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ចំពោះចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, ការងារ, ទេសចរណ៍, បច្ចេកវិទ្យាឌីជីថល និងវិស័យសន្តិសុខថាមពល ជាដើម។
នៅក្នុងជំនួបនោះដែរ ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏មានការផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលបម្រើដល់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់។ ក្រៅពីនេះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក អានវ៉ា អ៊ីប្រាហ៊ីម នឹងអញ្ជើញជាសាក្សីនៅក្នុងពិធីចុះហត្ថលេខា លើឯកសារអនុស្សារណៈយោគយល់គ្នាចំនួន ៣ ហើយក៏នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នា ផងដែរ។
បន្ថែមលើនេះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញជាអធិបតីនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ីឆ្នាំ ២០២៤ ដោយនឹងថ្លែងសុរន្ទកថាគន្លឹះ ស្ដីពី គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ម៉ាឡេស៊ី ហើយក៏នឹងទទួលជួបសម្ដែងការគួរសមពីសំណាក់ថ្នាក់ដឹកនាំធនាគារ មេប៊ែង នៃប្រទេសម៉ាឡេស៊ី។
ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ីនាពេលនេះ គឺជាការបន្តបេសកកម្មការទូតក្រៅប្រទេសលើកទី ១១ ដែលជាការបន្តបេសកកម្មការទូតឈរ លើគោលការណ៍នៃការឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោផន៍ជូនជាតិ និងប្រជាជន៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?