Connect with us

ព័ត៌មានជាតិ

មន្រ្តី ACU ៩៣រូបទៀត បានទទួលនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌

បានផុស

នៅ

មន្រ្តីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយចំនួន ៩៣រូបបន្ថែមទៀត បានបំពេញនីតិវិធីសម្បថនៅចំពោះមុខសាលាឧទ្ធរណ៍ ដើម្បីបំពេញលក្ខខណ្ឌជាមន្រ្តីនគរបាលយុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងមាត្រា ២៤ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងប្រកាសលេខ ០០៩ កយ.ក្រ/២៤ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌ ស្តីពី ការផ្តល់នីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានដឹកនាំមន្រ្តីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ ៩៣រូប ដែលទទួលបាននីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ធ្វើសច្ចាប្រណិធាន នៅសាលសវនាការសាលាឧទ្ធរណ៍ភ្នំពេញ។

មាត្រា ២៤ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចែងថា ប្រធាន អនុប្រធាន និងមន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានទទួលនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ត្រូវស្បថថា បំពេញមុខងាររបស់ខ្លួនដោយស្មោះត្រង់តាមលក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រា ៦៣ (សម្បថនៃមន្រ្តីនគរបាលយុត្តិធម៌) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ចំពោះមន្រ្តីដែលទទួលបាននីតីសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ត្រូវអនុវត្តមុខងាររបស់ខ្លួន ស្របតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិជាធរមាននៃកម្ពុជា។

សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ន មន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌មានចំនួនសរុប ៣០៣រូប ក្នុងនោះ បានប្រកាសលើកទី១ កាលពីឆ្នាំ២០១០ ចំនួន ១៣រូប លើកទី២ ឆ្នាំ២០១១ ចំនួន ៦៧រូប លើកទី៣ ឆ្នាំ២០១៦ ចំនួន ១០៥រូប លើកទី៤ ឆ្នាំ២០១៩ ចំនួន ២៥រូប និងប្រកាសលើកទី៥ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានចំនួន ៩៣រូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម