Connect with us

ព័ត៌មានជាតិ

ប្រាក់ពិន័យអ្នកគេចវេះមិនធ្វើចត្តាឡីស័កកើនឡើងគុណ នឹង៥

បានផុស

នៅ

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មី ដោយបង្កើនថវិកាពិន័យទៅលើអ្នកដែលគេចវេះ មិនព្រមធ្វើចត្តាឡីស័ក ពី១ លានរៀល (១.០០០.000)ដល់ ៥ លានរៀល (៥.០០០.000)។

តាមអនុក្រឹត្យចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ស្ដីពីវិធានការ សុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១ លានរៀល(១.០០០.០០០) ទៅ ៥ លានរៀល(៥.០០០.០០០) រៀល និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។

ចំណែកឯ ជនណាដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយ ចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០ លានរៀល(១០.០០០.០០០) ទៅ ៥០លានរៀល(៥០.០០០.០០០)។

អនុក្រឹត្យថ្មីនេះ កើតមានឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសយកវិធានការផ្លូវច្បាប់មកអនុវត្តចំពោះជនណាដែលគេច​វេះមិនព្រមធ្វើចត្តាឡីស័កនឹងត្រូវបន្ថែមទណ្ឌកម្មពិន័យប្រាក់ធ្ងន់ធ្ងរជាងមុន ដែលពេលមុនច្រើនបំផុតត្រឹមតែ១​លាន​រៀល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិធានការនេះនឹងជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព ខណៈដែលមានករណីគេចវេះកាន់តែច្រើនកើតមានឡើង ដែលធ្លាប់មានពលករលួចឆ្លងដែនចូលមកហើយត្រូវជួបគ្រោះថ្នាក់ដោយសារផ្ទុះមីនដាច់ជើងជាគំរូ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញបទបញ្ជាឲ្យអនុវត្តឲ្យបានត្រឹមត្រូវនូវអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ ការឆ្លើយតបការរីករាលដាលជាអន្តរជាតិ ជំងឺតាមច្រកចេញ-ចូល។

កន្លងមក​មាន​អ្នកធ្វើដំណើរ​តាម​ជើង​ហោះហើរ​ដែលមាន​អ្នកដំណើរ​ឆ្លង​ជំងឺ​កូវីដ​ ១៩​ មួយចំនួន​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​។

កាលពី​ខែ​កក្កដា ឆ្នាំមុន ស្ដ្រី​ខ្មែរ​អាមេរិកាំង​ម្នាក់​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងភ្នំពេញ​រត់​ទៅ​ខេត្ត​កំពង់ចាម ហើយត្រូវ​បាន​ពិន័យ​ប្រាក់​ ១ ​លាន​រៀល ចំណែកមានពលករមួយចំនួន បានគេចវេះដែរហើយត្រូវតម្រូវឲ្យធ្វើចត្តាឡីស័កឡើងវិញ។

កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ បុរសជនជាតិខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងសម្រាប់ធ្វើចត្តា​ឡីស័ក នៅសណ្ឋាគារមួយក្នុងខណ្ឌចំការមន។

ក្រោយពេលរកឃើញនេះ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ទៅធ្វើតេស្តម្តងទៀត និងបានបញ្ជូនគាត់ទៅកាន់មណ្ឌលចត្តាឡីស័កព្រែកព្នៅ ដើម្បីធ្វើចត្តាឡីស័កឡើងវិញរយៈពេល១៤ថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម