ព័ត៌មានជាតិ
ជំរុញគម្រោងស្ថាបនាផ្លូវកាត់ថ្មីពីក្រចេះមកកំពង់ធំ ក្រោមកម្ចីពីរដ្ឋាភិបាលចិន
មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានរៀបចំកិច្ចប្រជុំពិភាក្សាពីគម្រោងស្ថាបនាផ្លូវជាតិថ្មីពីខេត្តក្រចេះមកខេត្តកំពង់ធំ ក្រោមក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនដែលចូលរួមដឹកនាំកិច្ចប្រជុំបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាលើការងាររៀបចំផែនការមេ សម្រាប់អនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ ៦០ បេ និងពិភាក្សាលើការផ្លាស់ប្ដូរ Alignment រួមទាំងការសិក្សានិងពិនិត្យលទ្ធភាពលើផលប៉ះពាល់របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមផ្សេងៗទៀត ដើម្បីជំរុញឱ្យគម្រោងសាងសង់អាចអនុវត្តទទួលបានលទ្ធផលល្អ។

អតីតនាយករដ្ឋមន្ត្រីកម្ពុជាក៏ធ្លាប់បានលើកឡើងពាក់ព័ន្ធគម្រោងស្ថាបនាផ្លូវជាតិថ្មីពីខេត្តក្រចេះមកខេត្តកំពង់ធំ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកាន់តែឆាប់រហ័ស។
នៅក្នុងសន្និសីទកាសែតបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញកាលពីឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសពីគម្រោងស្ថាបនាស្ពានឆ្លងទន្លេនៅខេត្តក្រចេះ បន្ថែមជាមួយគម្រោងស្ថាបនាផ្លូវជាតិថ្មីពីខេត្តក្រចេះទៅកំពង់ធំ ដោយប្រើប្រាស់ថវិកាពីរដ្ឋាភិបាលចិន។
លោក សាំង ប៊ុនថេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានប្រាប់កម្ពុជាថ្មីកន្លងទៅថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៦០ បេ (ក្រុងក្រចេះ- កំពង់ថ្ម – កំពង់ធំ) មានប្រវែងជាង ១៣០ គីឡូម៉ែត្រ តភ្ជាប់ពីស្ពានខេត្តក្រចេះដែលកំពុងដំណើរការសាងសង់កាត់តាមស្រុកព្រែកប្រសព្វ រហូតដល់កំពង់ថ្មខេត្តកំពង់ធំ។
លោក សាំង ប៊ុនថេង បានបន្តថា តាមរយៈគម្រោងផ្លូវមួយខ្សែនេះ នឹងសម្រួលដល់ការដឹកជញ្ជូន និងការតភ្ជាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរពីតំបន់ភូមិភាគកណ្ដាលមកតំបន់ភាគឦសាន ដែលនឹងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


