ព័ត៌មានជាតិ
មួយសប្ដាហ៍មកនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានឃាត់ខ្លួនមនុស្ស៩៤នាក់ក្នុងបទល្មើសព្រហ្មទណ្ឌ៦១ករណី
យ៉ាងហោចណាស់មានជនសង្ស័យចំនួន៩៤នាក់ ត្រូវបានកម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងរយៈពេលពេញមួយសប្ដាហ៍មកនេះ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចំនួន៦១ករណី គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា បទល្មើសដែលបានបង្ក្រាប និងជនសង្ស័យដែលបានចាប់ខ្លួន ភាគច្រើនពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើលួចច្រើនជាងគេ គឺចំនួន១៩ករណី ករណីហិង្សានៅលំដាប់ទី២ គឺ១៥ករណី និងក្រៅពីនេះ មានករណីប្លន់៧ករណី ឃាតកម្ម៥ករណី រំលោភពសេពសន្ថវៈ៤ករណី និងបទល្មើសផ្សេងៗទៀត។ លោក បញ្ជាក់ថា ចំនួនជនសង្ស័យដែលចាប់ខ្លួន បានកើនឡើងជាង៣០នាក់ បើធៀបនឹងសប្ដាហ៍មុន។
បើតាមលោក ទូច សុខៈ នេះជាឆន្ទៈរបស់នគរបាលក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលបានកំណត់អំពីការគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារគ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

ស្របគ្នានេះ ក៏ជាការអនុវត្តទិសដៅមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនាដើមអាណត្តិទី៧នេះ ក្រោមការដឹកនាំយ៉ាងស្វាហាប់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ