Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ ជឿជាក់ថា ក្រសួង-ស្ថាប័ន ទាំងអស់ នឹងសហការក្នុងជវភាព នៃប្រព័ន្ធតួអង្គតែមួយ គាំទ្របេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ

បានផុស

នៅ

ក្រសួង​មុខងារ​សាធារណៈ ជឿជាក់​ថា ក្រសួង-ស្ថាប័ន ទាំងអស់ នឹង​ចូលរួម​សហការ​យ៉ាង​មោះមុត ក្នុង​ជវភាព នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ ដែល​គាំទ្រ​ដល់​បេសកកម្ម​កែទម្រង់​រដ្ឋបាល​សាធារណៈ ជា​ពិសេស​ការ​កែលម្អ​ការ​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០២៤ នេះ តាមរយៈ​ទំព័រ​ហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​សរសេរ​ថា ថ្ងៃនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែល​ជា​តំណាង​មកពី​គ្រប់​ក្រសួង-ស្ថាប័ន ទាំងអស់ បាន​អញ្ជើញ​ជួបជុំ​គ្នា​ពិភាក្សា និង​ផ្ដល់​ធាតុ​ចូល​លើ​សេចក្ដីព្រាង​ចំនួន ៥ ស្ដីពី​ការ​កែប្រែ និង​ដំឡើង​ប្រាក់​បំណាច់​មុខងារ និង​ប្រាក់​ឧបត្ថម្ភ សម្រាប់​ឆ្នាំ ២០២៤។

ឯកឧត្ដម ហ៊ុន ម៉ានី សរសេរ​បន្ត​ថា តាមរយៈ​គោលនយោបាយ និង​វិធានការ​នានា ដាក់​ចេញ​កន្លង​មក និង​កំពុង​រៀបចំ នា​ពេលនេះ សុទ្ធតែ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ រិះរក​មធ្យោបាយ​គ្រប់​សព្វ​បែប​យ៉ាង​តាម​លទ្ធភាព​របស់​រាជរដ្ឋាភិបាល​ជា​ប្រចាំ ចំពោះ​ជីវភាព និង​សុខុមាលភាព​របស់​មន្ត្រី​រាជការ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ជូន​ប្រទេសជាតិ និង​ប្រជាជន ហើយ​ដែល​ឆ្លើយតប​ជាមួយ​ការ​រីក​លូតលាស់ នៃ​សង្គមជាតិ។

ឯកឧត្ដម ហ៊ុន ម៉ានី សរសេរ​បន្ត​ទៀត​ថា ជាង​នេះ​ទៅ​ទៀត ការ​ចូលរួម​ជា​ធាតុ​ចូល​របស់​សមាជិក សមាជិកា​អង្គប្រជុំ នា​ថ្ងៃនេះ បាន​រំលេច​ចេញ​នូវ​ការ​គិតគូរ​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ ក្នុង​គោលដៅ​អភិវឌ្ឍន៍ និង​ការពារ​ផលប្រយោជន៍​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់។

ជាមួយ​គ្នា​នេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បាន​សង្កត់​ធ្ងន់​ថា «ក្នុង​នាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​ខ្ពស់​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ក្រសួង​មុខងារ​សាធារណៈ ជឿជាក់​ថា ក្រសួង-ស្ថាប័ន ទាំងអស់ នឹង​ចូលរួម​សហការ​យ៉ាង​មោះមុត ក្នុង​ជវភាព នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ ដែល​គាំទ្រ​ដល់​បេសកកម្ម​កែទម្រង់​រដ្ឋបាល​សាធារណៈ ជា​ពិសេស​ការ​កែលម្អ​ការ​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល សហការ​ក្នុង​ការងារ​វិភាគ​មុខងារ​ក្រសួង ស្ថាប័ន អង្គភាព និង​ការងារ​កែលម្អ​ប្រព័ន្ធ​ការងារ​ផ្សេងៗ ទៀត ក្នុង​គោលដៅ​បម្រើ​សេវា​ជូន​ប្រជាជន​កាន់តែ​ប្រសើរ»៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម