Connect with us

ព័ត៌មានជាតិ

រាយ​​ខ្សែភ្លើង​ឆក់កណ្ដុរ តែ​បែរជា​ឆក់មនុស្សស្លាប់ទៅវិញ​

បានផុស

នៅ

បុរស​ពីរនាក់​ឪពុក​នឹងកូន ត្រូវ​បានកម្លាំង​នគរបាល​ស្រុក​បវេល​ធ្វើការ​ឃាត់ខ្លួនកសាង​សំណុំរឿង​បញ្ជូន​ចាត់ការ​តាម​និតិវិធីច្បាប់ បន្ទាប់​ពីរាយ​ខ្សែភ្លើង​ឆក់យកសត្វកណ្ដុរ បណ្ដាលឲ្យឆក់មនុស្ស​ម្នាក់​ស្លាប់​ កាលពី​វេលា​ម៉ោង​រំលង​អា​ធ្រាត្រឈានចូលថ្ងៃទី​១៧ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ ត្រង់ចំណុច​ភូមិ​ម៉ាក់ឃ្លឿ​ ឃុំ​ព្រៃ​ខ្ពស់​ ស្រុក​បវេ​ល​ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍​ឯក​ សុខ​ សារិន​ អធិការនគរបាល​ស្រុកបវេល​ បាន​ប្រាប់​ឲ្យ​ដឹងថា​ ជនរងគ្រោះ​ដែលត្រូវខ្សែភ្លើងឆក់​ស្លាប់​មានឈ្មោះ ​ឡើយ លួយ​ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កន្លែងកើតហេតុ។ ​ចំណែក​ម្ចាស់​ឧបករណ៍​ខ្សែ​ភ្លើងឆក់​សត្វ​កណ្តុរ​ រាយ​ដោយ​ឪពុក​កូន​២​នាក់​មាន​ឈ្មោះ ​គុណ ឃួន ​ភេទ​ប្រុស​អាយុ៥៨​ឆ្នាំ(ឪពុក​)​និង​កូន​ឈ្មោះ ឃួន ចំណាប់​ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ។

ប្រភពបានឲ្យដឹងថា ​មុនពេល​មានករណីឆក់ស្លាប់នេះ ​ជនរងគ្រោះបាន​វិលត្រឡប់​មកពី​ដើរលេង​ហើយក៏​​ដើរទាក់ប៉ះ​នឹង​ខ្សែភ្លើង​ដែល​គេរាយ​ដាក់យកសត្វកណ្តុរ​ពេលយប់​តែម្តង​។​

​បច្ចុប្បន្ន​ជនបង្ក​ហេតុ​ត្រូវបាន​កម្លាំង​សមត្ថ​កិច្ចនាំ​ខ្លួន​មក​សាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ចូន​បន្ត​តាម​និតិ​វិធី​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៥ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម