ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង នឹងរៀបចំការរត់ប្រណាំង៨គ.ម ដើម្បីអបអរសាទរខួបអន្តរជាតិនារី ៨ មីនា
រដ្ឋបាលខេត្តកោះកុង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង នឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងក្នុងរយៈចម្ងាយ ៨គីឡូម៉ែត្រ ដើម្បីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ខាងមុខ។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តកោះកុងនៅលើបណ្តាញសង្គមនៅថ្ងៃទី២៧ ខែកុម្ភៈ នេះ។

ព្រឹត្តិការណ៍រត់ចម្ងាយ ៨គីឡូម៉ែត្រនេះ នឹងរៀបចំនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ខាងមុខ វេលាម៉ោង ៨ព្រឹកតទៅ នៅរង្វង់មូលវិថីសាយ ភូថង ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។ ព្រឹត្តិការណ៍រត់នេះ មិនត្រឹមតែជាការអបអរសាទរដល់ទិវាអន្តរជាតិនារី ៨មីនានោះទេ ធ្វើឡើងដើម្បីប្រមូលមូនិធិជួយអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបផងដែរ។ ចំពោះការចូលរួម គឺអាចចុះឈ្មោះចូលរួមដោយសេរីទាំងបុរស នឹងស្ត្រី។

នៅក្នុងឱកាសរត់ប្រណាំងនេះ អ្នកចូលរួមដែលទទួលបានជ័យលាភីនឹងមានឱកាសទទួលបានប្រាក់រង្វាន់ចាច្រើន ក្នុងនោះ អ្នករត់ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ២លានរៀល ជ័យលាភីលេខ២ ទទួលបាន ១លាន ៥សែនរៀល លេខ៣ ទទួលបាន ១លានរៀល រីឯ ជ័យលាភីលេខ៤ និងលេខ៥ គឺទទួលបានម្នាក់៥សែនរៀលថែមទៀតផង៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា