ព័ត៌មានជាតិ
កម្ពុជា-ម៉ាឡេស៊ីមានសក្ដានុពលខ្ពស់លើការធ្វើពាណិជ្ជកម្មប្រេងដូង និងអង្ករ
លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានលើកឡើងថា កម្ពុជា និងម៉ាឡេស៊ី មានសក្ដានុពលខ្ពស់ក្នុងការធ្វើពាណិជ្ជកម្ម ប្រេងដូង និងអង្ករ។ ហើយថា ក្រសួងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងយកវេទិកាគណៈកម្មការពាណិជ្ជកម្មរួម (JTC) ដើម្បីស្វែរកដំណោះស្រាយពាណិជ្ជកម្ម និងទេសចររវាងប្រទេសទាំងពីរ។

លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម លើកឡើង នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងឱកាសសម្ដេចធិបតីទស្សនកិច្ចនៅម៉ាឡេស៊ី។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ីក្នុងឆ្នាំ ២០២៣ មានទំហំជាង ៦៣២ លានដុល្លារ កើនឡើងជិត ២ ភាគរយ ធៀបនឹងឆ្នាំ ២០២២។
ក្នុងនោះកម្ពុជានាំចេញទៅម៉ាឡេស៊ីបានជាង ១០០ លានដុល្លារធ្លាក់ចុះជាង ៦ ភាគរយ ខណៈម៉ាឡេស៊ីនាំចូលមកកម្ពុជាមានទំហំជាង ៤៩០ លានដុល្លារកើនឡើង ១.៦ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ