ព័ត៌មានជាតិ
រដ្ឋ នឹងបើកប្រាក់ឧបត្ថម្ភដល់សិស្សក្រីក្រ និងងាយរងហានិភ័យ កំពុងសិក្សាជំនាញជាង ៥ ពាន់នាក់ នៅដើមខែមីនា
រាជរដ្ឋាភិបាល នឹងចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភ ដល់សិស្សមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យជាង ៥០០០ នាក់ ដែលកំពុងសិក្សាជំនាញនៅដើមខែមីនា ឆ្នាំ២០២៤នេះ ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃក៏ដូចជាឱ្យពួកគេមានលទ្ធភាពបានសិក្សាបានពេញលេញ។
លោក កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ នៅរសៀលថ្ងៃទី២៧ ខែកម្ភៈ នេះថា នៅចន្លោះពីថ្ងៃទី១ ខែមីនា ដល់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មូលនិធិជាតិជំនួយសង្គម សហការជាមួយក្រសួងការងារ នឹងបើកប្រាក់ឧបត្ថម្ភ ដល់សិស្សមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ប្រមាណ ៥,៣០០ នាក់ ដែលកំពុងរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាលើកដំបូង។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2023-10-21_16-59-32-2-1024x672.jpg)
លោកបានបន្តថា រាជរដ្ឋាភិបាលបានប្រកាសបើកកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១លាន ៥សែននាក់ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបើកវគ្គបណ្តុះបណ្តាលជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ ក្នុងនោះសិស្សមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមិនត្រឹមតែចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ ពីរាជរដ្ឋាភិបាល ផងដែរ។ ចំណែកសិស្សទូទៅអាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃដែរតែមិនទទួលបានប្រាក់ឧបត្ថម្ភដូចសិស្សក្រីក្រនិងងាយរងហានិភ័យទេ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/២២-4-1024x614.jpg)
លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកម្ភៈ ឆ្នាំ២០២៤ មានយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ មកចុះឈ្មោះសិក្សាជំនាញសរុបមានចំនួន ២៧ ៣៩៦ នាក់ (ស្រី ៩ ៤៨៤នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ១០ ២០៥នាក់ (ស្រី ៣ ៣៨៥នាក់), ខេត្តបាត់ដំបងចំនួន ៣ ៣៨៨នាក់ (ស្រី ១ ៤៤០នាក់), ខេត្តសៀមរាបចំនួន ១ ៩៤៨នាក់ (ស្រី ៥៣៥នាក់), ខេត្តព្រះសីហនុចំនួន ១ ០៧៩នាក់ (ស្រី ៣៧៨នាក់), ខេត្តកណ្ដាលចំនួន ៩៧៨នាក់ (ស្រី ២៤៦នាក់), និងបណ្ដាខេត្តផ្សេងៗចំនួន ៩ ៧៩៨នាក់ (ស្រី ៣ ៥០០នាក់)។
ជាក់ស្ដែង ក្នុងនោះ មានសិក្សាទៅលើសំណង់សរុបមានចំនួន ៤ ៣៦៩នាក់ (ស្រី ៦៦៥នាក់), អគ្គិសនី និងថាមពល ៥៣៨នាក់ (ស្រី ៥២នាក់), អេឡិចត្រូនិក ៤៧៥នាក់ (ស្រី ៨៩នាក់), កម្មន្តសាល ២២៦នាក់ (ស្រី ៣២នាក់), មេកានិចទូទៅ/មេកានិចរថយន្ត ៤ ១៧៥នាក់ (ស្រី ១៦០នាក់), ធុរកិច្ច និងព័ត៌មានវិទ្យា ៨ ៧១៩នាក់ (ស្រី ៤ ៥៩០នាក់) , សេវាកម្ម ១ ៦២០នាក់ (ស្រី ១ ៣៤២នាក់), បរិក្ខារត្រជាក់ និងកម្តៅ ៤ ១៧១នាក់ (ស្រី ១២៧នាក់), ទេសចរណ៍ ១ ៨២៦នាក់ (ស្រី ១ ៤១៧នាក់), និងកសិកម្ម និងកសិ-ឧស្សាហកម្ម ១ ២៧៧នាក់ (ស្រី ១ ០១០នាក់)។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/354596416_649712967182130_2588581839181171197_n-3.jpg)
លោក កត្តា អ៊ន បានបន្ថែមថា ចាប់តាំងពីក្រសួងបានបើកវគ្គបណ្តុះបណ្តាលរហូតមកដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន ៥៤៦ថ្នាក់ ដែលនៅក្នុងនោះ វិស័យសំណង់ ១២៤ថ្នាក់ អគ្គិសនី និងថាមពល ៨ថ្នាក់ អេឡិចត្រូនិកចំនួន ១៩ថ្នាក់, កម្មន្តសាលចំនួន ២២ថ្នាក់, មេកានិកទូទៅ/ មេកានិករថយន្ត ចំនួន ៨៥ថ្នាក់ ធុរកិច្ច និងព័ត៌មានវិទ្យា ១២០ថ្នាក់ សេវាកម្មចំនួន ៣៥ថ្នាក់ បរិក្ខារត្រជាក់ និងកម្តៅ ចំនួន ៦៧ថ្នាក់ ទេសចរណ៍ចំនួន ៤១ថ្នាក់, និង កសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ២៥ថ្នាក់។ ដែលមានសិស្សចូលរៀនសរុប ១២ ១១២នាក់ (ស្រី ៤ ១២១នាក់) សិស្សមានប័ណ្ណសមធម៍សរុបចំនួន ៥៦២៥នាក់ ។
លោក កត្តា អ៊ន បានអំពាវនាវដល់យុវជនមិពីគ្រួសារក្រីក្រនិងងាយរងហានិភ័យក៏ដូចជាយុវជនទូទៅមកចុះឈ្មុះចូលរៀនជំនាញដោយឥតគិតថ្លៃដើម្បីទទួលបាននូវជំនាញមួយច្បាស់លាស់សម្រាប់ចិញ្ចឹមខ្លួនឯងនិងក្រុមគ្រួសារសំដៅលើកស្ទួយជីវភាពរស់នៅកាន់តែប្រសើរដោយអាចប្អូនៗអាចទាញយកកម្មវិធីទូរសព្ទការចុះឈ្មោះចូលរៀន (TVET 1.5M) ពី APPSTORE (IOS) ឬ ពី PlayStore និងពី APPGallery ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-01-19_15-15-56-2-1024x576.jpg)
ក្រៅពីនេះក្រសួងនៅបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមជាច្រើននិងចុះផ្សព្វផ្សាយតាមសង្កាត់ និងតាមខ្នងផ្ទះនៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ផងដែរ៕
អត្ថបទ ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?