Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ បដិសេធការផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញផ្ទះបណ្ដែតទឹកនៅឃុំកំពង់លួង

បានផុស

នៅ

រដ្ឋបាលខេត្តពោធិ៍សាត់នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានចេញសេចក្ដីបំភ្លឺថា ឃុំកំពង់លួង ជាឃុំបណ្ដែតទឹកដែល​មានប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកជាអចិន្ត្រៃយ៍ចំនួន៤ភូមិ មិនថានៅរដូវទឹកឡើង ឬរដូវទឹកស្រក ដែលបានរស់នៅបែបនេះជាយូរណាស់មកហើយ និងក្លាយជា ទម្លាប់របស់ពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញបំភ្លឺរបស់រដ្ឋបាលខេត្ត បន្ទាប់ពីបណ្ដាញសង្គមហ្វេសបផេក ឈ្មោះ KHMER បានផ្សព្វផ្សាយខុសពីការពិត។ រដ្ឋបាលខេត្តពោធិ៍សាត់បញ្ជាក់ថា នៅរដូវទឹកឡើងប្រជាពលរដ្ឋមានការរស់នៅជាលក្ខណៈរាយប៉ាយ ដោយមានទីតាំងទៅតាមព្រែក និងប្រឡាយ។ ហើយនៅរដូវទឹកស្រក ប្រជាពលរដ្ឋបានផ្លាស់ទីទៅរស់នៅផ្នែកខាងក្រោមមានលក្ខណៈប្រមូលផ្តុំគ្នា ដែលមើលទៅឃើញរូបភាពច្រើនកុះករ។

ទន្ទឹមនឹងមានការបម្លាស់ទីចុះឡើងតាមស្ថានភាពទឹកឡើង ទឹកស្រកនោះ សេវាសាធារណៈក៏បានផ្លាស់ទៅតាមពួកគាត់ដែរដូចជា សាលារៀនបណ្ដែតទឹក មណ្ឌលសុខភាពបណ្តែតទឹក និងសាលាទ្រទ្រង់ព្រះពុទ្ធសាសនា​បណ្តែតទឹកជាដើម។

បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋទាំងអស់នេះមិនមានការកើនឡើងដូចអ្វីដែលបណ្តាញសង្គមហ្វេកប៊ុកផេកឈ្មោះ KHMER បានផ្សព្វផ្សាយនោះឡើយ អាជ្ញាធរ និងមន្ត្រីជំនាញបានធ្វើការគ្រប់គ្រងយ៉ាងម៉ត់ចត់ស្របតាម ច្បាប់ និងលិខិតបទដ្ឋាននានា។

រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានបដិសេធទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយផ្ទុយពីការពិតជាក់ស្តែង ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែយកចិត្តទុកដាក់លើការការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយហត់ដើម្បីបុព្វហេតុជាតិមាតុភូមិ។

សហគមន៍នេះមានទីតាំងស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ៣៧គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង១៥៩គីឡម៉ែត្រពីរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៤ នាទីutes មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា៧ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម