Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី បានអញ្ជើញនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

បានផុស

នៅ

ឆ្លើយតបនឹងសំណួររបស់ «កម្ពុជាថ្មី» នៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានឱ្យដឹងថា ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ីនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក  អានវ៉ា អ៉ីប្រាហ៊ីម ឱ្យមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

រូបថត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ នៅក្នុងសន្និសីទសារព័ត៌មាន​ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានឆ្លើយតបដូច្នេះ “ព្រឹកមិញនេះនាឱកាសចរចា ជាមួយ ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម សម្ដេចធិបតីបានអញ្ជើញជាផ្លូវការ ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម ឲ្យអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសម្ពុជា

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៊ីម បានបញ្ជាក់ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត វិញថា លោកនឹងពិនិត្យលទ្ធភាពក្នុងការបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាឱ្យបានសមស្របតាមពេលវេលា។ បើតាមបន្ថែមរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មិនបានបញ្ជាក់ថា នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលវេលាជាក់លាក់ណាមួយនោះទេ។

រូបថតសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៊ីម នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

គួរឱ្យដឹងបន្តិចថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៊ីម ធ្លាប់បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាម្ដងរួចមកហើយ ពោលគឺកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន ។ ទស្សនកិច្ចរបស់លោក អានវ៉ា អ៉ីប្រាហ៊ីម នាកាលណោះ គឺក្រោមគោលបំណងធ្វើយ៉ាងណាដើម្បីបង្កើនល្បឿនស្ទុះនៃទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី។

សូមបន្ថែមបន្តិចទៀតថា កម្ពុជា-ម៉ាឡេស៊ី បានចងចំណងការទូតជាមួយគ្នាជាផ្លូវការនៅក្នុងឆ្នាំ១៩៥៧ បើគិតត្រឹមឆ្នាំ២០២៤នេះ គឺទំនាក់ទំនងនៃប្រទេសទាំងពីរមានវ័យ៦៧ឆ្នាំ ហើយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម